Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ប្រសិនបើអ្នកមានសិលាប្រែកំណើតពីរមួយមានក្រាមហ្គាណែត ហើយមួយទៀតមានក្រាមក្លរីត ។​តើសិលាមួយណាកើតឡើងនៅជម្រៅជ្រៅជាងគេ ។ ចូរពន្យល់ ។

២.​តើវាយភាពសិលាមានសារៈសំខាន់ដូចម្តេចខ្លះ ?

៣. តើសិលាប្រែកំណើតមានវាយភាពប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

៤. តើសិលាប្រែកំណើតវាយភាពក្រោមបន្ទះ​និងវាយភាពគ្មានក្រាមបន្ទះខុសគ្នាដូចម្តេច ?

៥. តើបៃអូទីតមីកាជាអ្វី ?

ចម្លើយ

១. សិលាប្រែកំណើតមានក្រាមហ្គាណែត កើតឡើងក្នុងជម្រៅជ្រៅជាងសិលាដែលមានផ្ទុកតែក្លរីត ព្រោះរ៉ែប្រែកំណើតដែលមានក្រាមហ្គាណែត និងមានក្រាមក្លរីតកើតឡើងក្នុងលក្ខខណ្ឌសីតុណ្ហភាព និងសម្ពាធពិសេសខុសគ្នា គឺសិលាមានក្រាមហ្គាណែត ទទួលរងលំនាំប្រែកំណើតនៅសីតុណ្ហភាពពី ៧០ ទៅ១២០០ អង្សាសេ  និងសម្ពាធ ( ជម្រៅ ) ពី២៥ ទៅ ៦០គីឡូមែត្រ ។ ចំណែកសិលាមានក្រាមក្លរីតទទួលរងលំនាំប្រែកំណើតនៅសីតុណ្ហភាព ៤០០អង្សាសេ និងសម្ពាធ ( ជម្រៅ ) ៤ ទៅ ៣២ គីឡូម៉ែត្រតែប៉ុណ្ណោះ ។

២.  វាយភាពសិលាមានសារៈសំខាន់ក្នុងការចាត់ថ្នាក់សិលាម៉ាក់ម៉ាសិលាកម្ទេចកំណ និងសិលាប្រែកំណើត ។

៣​. សិលាប្រែកំណើតមានវាយភាព ២ប្រភេទគឺៈ

  • វាយភាពក្រាមបន្ទះ មានផ្ទុកគ្រាប់រ៉ែដែលតម្រៀបជាជួរដោយសារសម្ពាធ ។ ឧ. បៃអូទីតមីកា សិលាឈ្នួន ណាយស៍ ឬក្និស... ។
  • វាយភាពគ្មានក្រាមបន្ទះ គឹគ្មានការតម្រៀបជួរនៃគ្រាប់រ៉ែ ។ជា ទូទៅសិលាកើតឡើងពីរ៉ែមួយ ពីរ ឬ បីប្រភេទ ។ ឧ. ថ្មម៉ាប និងក្វាតហ្សីត ។

៤. សិលាប្រែកំណើតវាយភាពក្រាមបន្ទះ និងវាយភាពគ្មានក្រាមបន្ទះខុខគ្នាត្រង់ សិលាប្រែកំណើតវាយភាពក្រាមបន្ទះមានផ្ទុកគ្រាប់រ៉ែដែលតម្រៀបជាជួរដោយសារសម្ពាធ ។ឯសិលាប្រែកំណើតវាយភាពគ្មានក្រាមបន្ទះ គឺគ្មានការតម្រៀបជួរនៃគ្រាប់រ៉ែទេ ។ ជាទូទៅសិលាកើតឡើងពីរ៉ែមួយ ពីរ ឬបីប្រភេទ ។

៥. បៃអូទីតមីកា គឺជាសិលាប្រែកំណើតវាយភាពក្រាមបន្ទះ​ដ៏រឹងមាំដែលមានផ្ទុករ៉ែរាងបន្ទះ ។

វិញ្ញាសាទី១៨



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login