2019-07-22 06:20
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ចូរនិយាយពីលំនាំនៃការប្រែប្រួលនៃថ្មភាជន៍ ។
២. តើសិលាផ្លាស់ប្តូរពីប្រភេទមួយទៅប្រភេទមួយតាមរយៈអ្វី ?
៣. តើវដ្តសិលា ជាអ្វី ?
៤. ចូររៀបរាប់ពីសារៈសំខាន់នៃសិលាចំពោះមនុស្ស ។
ចម្លើយ
១. ថ្មភាជន៍ ផ្សំឡើងពីរ៉ែដីឥដ្ឋច្រើនប្រទាប់ ។ ក្នុងលក្ខខណ្ឌសម្ពាធនិងកម្តៅខ្សោយ រ៉ែដីឥដ្ឋផ្លាស់ប្តូរទៅជារ៉ែមីកា ហើយថ្មភោជន៍បានក្លាយទៅជាសិលាប្រែកំណើតវាយភាពក្រាមបន្ទះ និងមានគ្រាប់ម៉ដ្ឋ ឈ្មោះថា សិលាឈ្មួន ។ សិលានេះក្លាយជាសិលាប្រែកំណើតផ្សេងទៀត ប្រសិនបើមជ្ឈដ្ឋានផ្លាស់ប្តូរម្តងទៀត ។ កំណើនកម្តៅនិងសម្ពាធធ្វើឲ្យសិលាឈ្នួនក្លាយជាសិលាប្រែកំណើតមួយប្រភេទទៀតឈ្មោះថា ភីលីត ។ នៅពេលសម្ពាធនិងកម្តៅកើនឡើងបន្ថែមទៀត ភីលីតក្លាយទៅជាសិលាប្រែកំណើតមួយប្រភេទទៀតឈ្មោះថា ស៊ីស ។ ការតម្រៀបនៃរ៉ែនៅក្នុងសិលាផ្លាស់ប្តូរនៅពេលកម្រិតនៃលំនាំប្រែកំណើតកើនឡើង ។ ជាមួយនិងកំណើនកម្តៅនិងសម្ពាធបន្តទៀត នោះស៊ីសនឹងក្លាយទៅជាសិលាប្រែកំណើតវាយភាពក្រាមបន្ទះ គ្រាប់គ្រើមឈ្មោះថា ណាយន៍ឬក្និស ។
២. សិលាផ្លាស់ប្តូរពីប្រភេទមួយទៅប្រភេទមួយទៀតតាមរយៈ វដ្តសិលា ។
៣. វដ្តសិលា គឺជាដំណើរផ្លាស់ប្តូរនៃសិលាពីប្រភេទមួយទៅប្រភេទមួយផ្សេងទៀត ។
៤. សិលាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគឺៈ