2019-08-07 09:37
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការសម្រេចចិត្តអំពីការរផ្សាយពាណិជ្ជកម្មមានដូចជា ៖
ទី១ ៖ ក្រុមហ៊ុនត្រូវសម្រេចចិត្តថា តើត្រូវធ្វើឲ្យចូលចិត្តឬទាក់ទាញយ៉ាងណា ? អាចប្រើលក្ខណៈឲ្យចូលចិត្តតាមបែបហេតុផល ដោយសង្កត់ធ្ងន់ទៅលើសមត្ថភាព ឬផលប្រយោជន៍ផលិតផលលក្ខណៈធ្វើឲ្យចូលចិត្តតាមបែបរំភើបចិត្តដោយធ្វើឲ្យប៉ះពាល់អារម្មណ៍ដែលភ្ជាប់តម្រូវការ ឬការប្រើប្រាស់ផលិតផលដូចជា ការភ័យខ្លាំង ឬរំជួលចិត្តលក្ខណៈធ្វើឲ្យចូលចិត្តបែបសង្គម ដោយយកចិត្តទុកដាក់លើភាពប្រមូលផ្តុំនៃគ្រួសារ ឬការទទួលយករបស់សង្គម ឬលក្ខណៈធ្វើឲ្យចូលចិត្តតាមបែបបំពេញតម្រូវការរបស់បុគ្គល ដោយសង្កត់ធ្ងន់ទៅលើភាពសម្រេចផល ឬជំហរបុគ្គលនៃមនុស្សម្នាក់ៗក្នុងការជ្រើសរើសផលិតផលប្រើប្រាស់ ។
ទី២ ៖ នៃការរៀបចំសារគឺត្រូវបង្កើតផ្ទៃរឿង គំនិត ឬប្រធានបទដែលនឹងផ្តល់ចេញទៅតាមលក្ខណៈធ្វើឲ្យចូលចិត្តដែលបានជ្រើសរើស ។ ឧទាហរណ៍ ប្រសិនបើអ្នកផលិតរថយន្តប្រាថ្នាចង់ប្រើលក្ខណៈធ្វើឲ្យចូលចិត្តបែបភ័យខ្លាច ដើម្បីលក់ផលិតផលរបស់ពួកគេ គេអាចប្រើផ្ទៃរឿងនៃសុវត្ថិភាពបុគ្គលឬគ្រួសារ ហើយផ្សាយចេញនូវសារមួយឃ្លា (តើរថយន្តរបស់អ្នកអាចរក្សាសុវត្ថិភាពរបស់អ្នកពេលគ្រោះថ្នាក់ដោយចៃដន្យ ឬទ ?)
ទី៣ ៖ នៃការរៀបចំ គឺបង្កើតនូវទម្រង់ប្រតិបត្តិនោះគឺ សម្រេចថាតើសារនឹងផ្សាយជាក់ស្តែងទៅដល់អ្នកស្តាប់យ៉ាងដូចម្តេច ? អាចធ្វើតាមស្ថានភាពប្រគុំភ្លេងកំដរ ។ តាមការបញ្ជាក់អះអាង ដោយជនល្បីល្បាញ ការសាកល្បងវិទ្យាសាស្ត្រ ឬការបង្ហាញភស្តុតាង ឬការបង្ហាញចំណែកតូចនៃការកំណត់របស់សង្គមថា តើផលិតផលត្រូវបាននឹងកំពុងប្រើនៅទីណា ? អ្នកផលិតរថយន្តប្រើប្រាស់ផ្ទៃរឿងនៃសុវត្ថិភាពក្នុងបំណងប្រើការសាកល្បងវិទ្យាសាស្រ្ត និងបង្ហាញក្នុងការផ្សាយពាណិជ្ជកម្មអំពីភាពមិនខូចខាតធ្ងន់ធ្ងរ ពេលរថយន្តមានគ្រោះថ្នាក់ និងគ្មានគ្រោះថ្នាក់ដល់ម្ចាស់ ។
ទី៤ ៖ នៃការរៀបចំសារគឺ វាយតម្លៃសារឆែកមើល តើសារអាចគួរឲ្យជឿជាក់ គួរឲ្យចង់បាន និងមិនធ្វើឲ្យប៉ះពាល់ផ្លូវចិត្ត ឬយ៉ាងណា ? ជំហាននេះចាំបាច់សម្រាប់ការពារ ការចំណាយច្រើនហួសទៅលើពាណិជ្ជកម្មដែលគ្មានប្រសិទ្ធិភាព និងអវិជ្ជមានក្នុងការទំនាក់ទំនងសាធារណៈ ។
ទី១ ៖ គោលបំណងនៃគ្រឿងផ្សាយក្នុងលក្ខខណ្ឌនៃភាពទៅដល់ដែលចង់បាន និងភាពញឹកញាប់ដែលត្រូវតែកំណត់ ។ ភាពទៅដល់ គឺជាភាគរយនៃអ្នកស្តាប់គោលដៅដែលបានដឹងលឺ ស្តាប់សារយ៉ាងតិចម្តងក្នុងរយៈពេលយុទ្ធនាការ ។ ភាពញឹកញាប់គឺ ចំនួនដងគិតជាមធ្យមបុគ្គលដែលជាអ្នកស្តាប់គោលដៅបានដឹងលឺ ស្តាប់សារក្នុងអំឡុងពេលយុទ្ធនាការ ។ អត្រាសរុបគឺភាពទៅដល់គុណញជាមួយនឹងភាពញឹកញាប់ ហើយត្រូវបានសំដៅថា គឺជាចំនួនសរុបនៃការដឹងលឺ ។
ទី២ ៖ ក្រុមហ៊ុនត្រូវជ្រើសរើសប្រភេទនៃគ្រឿងផ្សាយសំខាន់ៗដូចជា (ទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្តី ផ្ទាំងប៉ាងណូ និងការផ្សាយតាមសំបុត្រផ្ទាល់) និងយានគ្រឿងផ្សាយជាក់លាក់នៃប្រភេទគ្រឿងផ្សាយនីមួយៗ (ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី....ជាក់លាក់) ដើម្បីនាំសារ ។
ផ្នែកទី១ ៖ នៃការវាយតម្លៃគឺការវាស់ស្ទង់កម្រិតនៃការដឹងលឺរបស់សក្តានុពលអតិថិជន ចំពោះការផ្សាយពាណិជ្ជកម្ម ។ វាជាការលំបាកនៅក្នុងការវាស់ស្ទង់ ការដឹងលឺការផ្សាយពាណិជ្ជកម្ម ។
ផ្នែកទី២ ៖ នៃការវាយតម្លៃគឺកម្រិតនៃការយល់ដឹងអំពីការផ្សាយពាណិជ្ជកម្ម ។
ផ្នែកទី៣ ៖ នៃការវាយតម្លៃគឺអន្ទង ។ ការងារនេះរួមមានការវាស់ស្ទង់នូវការឆ្លើយតបរបស់ភាពរំភើបចំពោះការផ្សាយពាណិជ្ជកម្ម ការពញ្ញាក់សរីរៈ ការបង្កើតជំនឿ ឬការផ្លាស់ប្តូរ ការបង្កើតអាកប្បកិរិយា ឬការផ្លាស់ប្តូរ និងការប៉ងទិញ ។
ផ្នែកទី៤ ៖ នៃការវាយតម្លៃគឺឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មលើការលក់ វាជាការលំបាកក្នុងការផ្តាច់ចេញពីគ្នា ដើម្បីធ្វើការវាស់ស្ទង់ដោយឡែកនូវការជះឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មលើការលក់ ដោយជាទូទៅអ្នកគ្រប់គ្រងគ្រាន់តែមើលតួលេខលក់ ហើយបញ្ចេញនូវអព្ភន្តរញ្ញាណថា តើការផ្សាយពាណិជ្ជកម្មបានរួមចំណែកក្នុងការលក់យ៉ាងដូចម្តេច ? ហើយតើកត្តាដ៏ទៃទៀតដូចជាអ្នកបានខំរួមចំណែកដល់ការលក់ដូចម្តេចដែរ? ។