2019-08-09 09:43
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ជំហានដែលពាក់ព័ន្ធនៅក្នុងការស្រាវជ្រាវ Marketing មានដូចជា ៖
នៅចំណុចចាប់ផ្តើមនៃគម្រោងស្រាវជ្រាវ Marketing ផ្សេងៗគឺមាន៣ករណីដែលត្រូវអនុវត្តន៍
- ការកំណត់បញ្ហា Marketing ដែលត្រូវបានបញ្ជាក់ដោយការស្រាវជ្រាវ
- ការបញ្ជាក់ពីគោលដៅព័ត៌មានដែលនឹងបង្ហាញពីបញ្ហាទាំងនេះ
- ការបង្កើតដែនកំណត់ប្រតិបត្តិទូទៅក្នុងការស្រាវជ្រាវដូចជា ថវិកា កាលវិភាគ ទម្រង់របាយការណ៍ និងការចាត់ចែងអាជីវកម្ម ។ ម្យ៉ាងវិញទៀត គោលបំណងទូទៅនៃការស្រាវជ្រាវ គោលដៅច្បាស់លាស់ ពេលណាត្រូវប្រតិបត្តិ និងចំណាយថ្លៃដើមប៉ុន្មានត្រូវបញ្ជាក់ឲ្យបានច្បាស់ ។
ការកត់សម្គាល់ហើយព័ត៌មានអាចបានមកពីបណ្តាប្រភពជាច្រើនរួមមានការទំនាក់ទំនងមិនជាផ្លូវការ ការស្រាវជ្រាវនៅបណ្តាល័យ ការស្រាវជ្រាវពី Internet ការស្ទាបស្ទង់ ការពិភាក្សាជាក្រុម និងការពិសោធន៍ផ្សេងៗ ។ បណ្តាប្រភពទិន្នន័យទាំងនេះមានភាពខ្លាំង និងភាពខ្សោយ និងពីប្រភពផ្សេងទៀតគឺសម្រាប់គម្រោងផ្សេងទៀត ។ អ្នកត្រូវកំណត់គោលដៅប្រភពណាដែលល្អបំផុតសម្រាប់គម្រោងស្រាវជ្រាវរបស់អ្នក ។
ជំហានបន្ទាប់នៅក្នុងដំណើរការស្រាវជ្រាវ គឺការរៀចំនិងអនុវត្តន៍ទម្រង់ប្រមូលទិន្នន័យច្បាស់លាស់ ។ ឧទាហរណ៍ ប្រសិនបើអ្នកពិចារណាទៅលើសំណួរស្រាវជ្រាវដោយឡែកត្រូវបានឆ្លើយយ៉ាងល្អបំផុតដោយសារការស្ទាបស្ទង់អតិថិជន អ្នកត្រូវតែរៀបចំទម្រង់បែបស្ទាបស្ទង់ សរសេរនូវកម្រងសំណួរ និងកំណត់ប៉ាន់គំរូនៃអតិិថិជនត្រូវសម្ភាសន៍ ។
នៅពេលទិន្នន័យត្រូវបានប្រមូលសម្រាប់គម្រោងស្រាវជ្រាវ Marketing ជំហានបន្ទាប់គឺការវិភាគទិន្នន័យសម្រាប់គោលបំណងឈានទៅរកការសន្និដ្ឋាន ។ គោលបំណងនេះត្រូវរក្សាទុកនៅក្នុងចិត្តនៃដំណើរការស្រាវជ្រាវ Marketing ។ មុននឹងឈានដល់ដំណាក់កាលវិភាគទិន្នន័យអ្នកគួរតែមានផែនការអំពីគម្រោងរបស់អ្នកដោយយោងទៅតាមលំដាប់លំដោយដែលយើងបានគ្រោងទុកនោះ គឺជាការបង្កើតឡើងនូវបញ្ហា Marketing ដែលអ្នកមានបំណងស្រាវជ្រាវរុករក ការកំណត់ព័ត៌មានដែលអ្នកនឹងត្រូវការ ដើម្បីបញ្ជាក់ពីបញ្ហាការកំណត់មធ្យោបាយមួយ ដើម្បីប្រមូលព័ត៌មាននិងសម្រេចចិត្តទៅលើរបៀបអ្នកនឹងវិភាគព័ត៌មានដែលបានប្រមូល ។ ពេលដែលអ្នកឈានទៅដល់ដំណាក់កាលវិភាគ អ្នកគួរតែអនុវត្តន៍នូវផែនការរបស់អ្នក មិនត្រូវចាប់ផ្តើមភ្លាមៗ និងពិចារណា តើខ្ញុំអាចវិភាគទិន្នន័យទាំងនេះតាមរបៀបណា ។
ដោយហេតុថាអ្នកស្រាវជ្រាវទីផ្សារ តែងតែមិនមែនជាអ្នកដែលប្រើប្រាស់នូវលទ្ធផលដើម្បីធ្វើសេចក្តីសម្រេចចិត្ត ។ ដំណើរការស្រាវជ្រាវជំហានចុងក្រោយបន្ទាប់ពីវិភាគទិន្នន័យ ។ នេះជាការបង្ហាញលទ្ធផល (នឹងសកម្មភាពអនុសាសន៍ប្រសិនបើត្រូវការ) ដល់អ្នកធ្វើសេចក្តីសម្រេចចិត្ត ។ ដំណើរការស្រាវជ្រាវផ្នែកនេះពណ៌នាអំពីរបៀបសរសេររបាយការណ៍ស្រាវជ្រាវ និងរបៀបអំពីការបង្ហាញលទ្ធផលការស្រាវជ្រាវ ។ អ្នកគួរដឹងអំពីអ្វីដែលត្រូវសរសេរនៅក្នុងរបាយការណ៍ស្រាវជ្រាវ របៀបគ្រប់គ្រងរបាយការណ៍ អ្វីត្រូវបង្ហាញនៅក្នុងការបង្ហាញលទ្ធផលស្រាវជ្រាវ និងរបៀបគ្រប់គ្រងរបាយការណ៍ អ្វីត្រូវបង្ហាញលទ្ធផលស្រាវជ្រាវ និងរបៀបអំពីការបង្ហាញដើម្បីទទួលជោគជ័យ ។