តម្លៃគឺជា អ្វីៗដែលមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន ដើម្បីធ្វើឲ្យជីវីតរបស់ពួកគេរស់នៅក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានតម្លៃ ។
ចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សមានៈ
- តម្លៃជីវសាស្រ្តៈ ជាតម្លៃទាក់ទងជាមួយទិដ្ឋភាពនៃជីវីត និងជាហេតុការជីវសាស្រ្ត
- តម្លៃសេដ្ឋកិច្ចៈ ជាតម្លៃដែលទាក់ទងនឹងវត្ថុសម្ភារៈដែលគេប្រើ ឬផ្លាស់ប្តូរទំនិញ និងសេវាកម្ម
- តម្លៃឥទ្ធិពលៈ ជាតម្លៃដែលគេបានជួបប្រទះក្នុងទំនាក់ទំនងសង្គម សហប្រតិបត្តិការនិងការប្រកួតប្រជែង
- តម្លៃបញ្ញាៈ ជាតម្លៃដែលគេបានជួបប្រទះនៅក្នុងការពេញចិត្តនឹងការចេះចង់ដឹងប្រកបដោយសុភវិនិច្ឆ័យ និងការប្រើប្រាស់ស្មារតីប្រកបដោយបញ្ញា
- តម្លៃសោភ័ណៈ ជាតម្លៃដែលគេបានជួបប្រទះនៅក្នុងការអបអរសាទរ ឬការសរសើរដោយមិនលំអៀងចំពោះសោភ័ណភាពធមុ្មជាតិនិងសោភ័ណភាពសិល្បៈ ។