Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-17 02:50

ការតែងតាំង ឬប្រគល់ភារកិច្ចក្នុងមុខងារសាធារណៈ និងមិនត្រូវបានអនុញ្ញាតក្នុងករណីដូចខាងក្រោម ៖

  • អ្នកដែលគ្មានឈ្មោះក្នុងក្របខ័ណ្ឌមុខងារសាធារណៈ
  • អ្នកដែលកំពុងបំពេញកម្មសិក្សា ពុំទាន់តាំងស៊ប់ក្នុងក្របខ័ណ្ឌ
  • ការតែងតាំងថ្នាក់ស្មើក្នុងមុខតំណែង ដែលគ្មានក្នុងរចនាសម្ព័ន្ធនៃការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងស្ថាប័ន
  • ការតែងតាំងបន្ថែមចំនួនមន្ត្រីក្នុងមុខតំណែងអនុប្រធាននាយកដ្ឋាន អនុប្រធានការិយាល័យ អនុប្រធានមន្ទីរជំនាញរាជធានី-ខេត្ត ក្នុងករណីដែលនាយកដ្ឋាន ការិយាល័យ ឬមន្ទីនោះមានអនុប្រធានចាប់ពី ០២ នាក់ឡើងរួចទៅហើយ ។ ក្នុងករណីចាំបាច់ត្រូវពិគ្រោះជាមួយក្រសួងមុខងារសាធារណៈ ដើម្បីពិនិត្យលើរចនាសម្ព័ន្ធជាមុន ។

ក្នុងករណីពិនិត្យឃើញថា លិខិតបទដ្ឋានឯកត្តជន ស្តីពីការតែងតាំងមន្ត្រីរាជការរបស់ក្រសួងស្ថាប័នធ្វើឡើងផ្ទុយនឹងច្បាប់ ឬលិខិតបទដ្ឋានជាធរមានទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ត្រូវរាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីសុំការអនុញ្ញាតលុបចោល ហើយត្រូវធ្វើការណែនាំក្រសួង ស្ថាប័ននោះធ្វើឲ្យបានត្រឹមត្រូវឡើងវិញ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login