Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-17 02:49

លក្ខខណ្ឌនៃការតែងតាំង ឬប្រគល់ភារកិច្ចមន្ត្រីរាជការស៊ីវិលនៅតាមក្រសួង ស្ថាប័នរួមមាន ៖

  • ការតែងតាំង ឬប្រគល់ភារកិច្ចឲ្យកាន់មុខតំណែងណាមួយនៅក្នុងមុខងារសាធារណៈរបស់ក្រសួងស្ថាប័នជាគោលការណ៍ត្រូវអនុវត្តចំពោះមន្ត្រីរាជការក្របខណ្ឌនៃក្រសួងស្ថាប័ននោះ ។
  • ការតែងតាំង ឬប្រគល់ភារកិច្ចត្រូវផ្អែកលើសំណូមពរភារកិច្ចជាក់ស្ដែង សញ្ញាបត្រជំនាញ បទពិសោធន៍ការងាររបស់សាមីជនឲ្យស្របតាមតួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ននីមួយៗ ។
  • ត្រូវធ្វើការពិគ្រោះយោបល់ឲ្យមានភាពឯកភាពគ្នា ជៀសវាងដាច់ខាតមិនឲ្យមានបាតុភាពនៅក្នុងក្រសួងស្ថាប័នរបស់ខ្លួនមុននឹងលើកលែងសំណើតែងតាំង ឬធ្វើសេចក្តីសម្រេចជាស្ថាពរ ។
  • ការតែងតាំងឲ្យតាមមុខតំណែងណាមួយ ក្នុងក្របខណ្ឌមុខងារសាធារណៈ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់គណៈរដ្ឋមន្ត្រី ដែលមានចែងក្នុងមាត្រាទី ២៨ ជំពូកទី ៣ ស្ដីពីសិទ្ធិក្នុងការតែងតាំង ។
  • រាល់លិខិតបទដ្ឋាន ស្ដីពីការតែងតាំងមន្ត្រីរាជការស៊ីវិល មានដូចជា ព្រះរាជក្រឹត្យ អនុក្រឹត្យ ឬប្រកាសត្រូវដាក់ឆ្លងជាមុន ដើម្បីផ្ទៀងផ្ទាត់ផ្នែករដ្ឋបាល និងឯកភាពដោយក្រសួងមុខងារសាធារណៈ និងផ្នែកថវិកាដោយមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ ដែលត្រូវចុះទិដ្ឋាការរៀងៗខ្លួន ហើយរាល់លិខិតឯកត្តជនណាដែលគ្មានទិដ្ឋាការនេះត្រូវនិរាករណ៍ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login