Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-27 08:09

ការកើនឡើងយ៉ាងឆាប់រហ័សនូវសកម្មភាពពាណិជ្ជកម្ម និងវិនិយោគបរទេសក្នុងប្រទេសកម្ពុជា បាននិង កំពុងចូលរួមចំណែកក្នុងការស្រូបយកកម្លាំងពលកម្មមួយភាគធំ។ ជាមួយគ្នានេះកម្ពុជា សំបូរទៅដោយកម្លាំងពលកម្មវ័យក្មេង ដែលជាឱកាសក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។ ប៉ុន្តែកម្លាំងពលកម្មវ័យក្មេងទាំងនោះភាគច្រើនបានបោះបង់ចោលការសិក្សាមុនពេលបញ្ចប់កម្រិតបឋមសិក្សា ដែលបង្កើតនូវរនាំងដោយមិនអាចបន្តការសិក្សានៅក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ។ ដូច្នេះយុវជនមួយភាគធំមិនមានជំនាញពេញលេញ ក៏ដូចជាមិនបានបំពាក់ជំនាញស្របតាមតម្រូវការទីផ្សារការងារ ដែលបង្កការលំបាកក្នុងការឈានចូលទីផ្សារការងារទទួលបានប្រាក់ចំណូលទាបនិងមិនទទួលបានឱកាសការងារល្អប្រសើរ។ បន្ថែមលើនេះយុវជន ដែលមិនទទួលបានការអប់រំនិងគ្មានជំនាញអាចប្រឈមនឹងភាពគ្មានការងារធ្វើរយៈពេលយូរ ឬពុំអាចរក្សាការងារបានជាប់លាប់អាស្រ័យដោយខ្វះជំនាញបែបឥរិយាបថ និងសង្គមដើម្បីសម្របខ្លួនក្នុងកន្លែងការងារ។

         ប្រសិនបើទីផ្សារការងារមិនអាចស្រូបទាញយកកម្លាំងយុវជនជាអតិបរមា ដើម្បីបំពេញសេចក្តីត្រូវការជាការសបញ្ជាក់ ឱ្យឃើញពីបញ្ហាប្រឈមចំពោះកង្វះកម្លាំងពលកម្មជំនាញ និងមិនអាចបង្កើនផលិតភាពការងារ ឬតម្លៃបន្ថែមផ្សេងទៀត។ ជាយថាហេតុទីផ្សារការងារនឹងមានគម្លាតជំនាញធ្ងន់ធ្ងរហើយពុំអាចជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការប្រកួតប្រជែងសមត្ថភាពនិងទាញយកអត្ថប្រយោជន៍អតិបរមាពីកម្លាំងពលកម្មវ័យក្មេងបានឡើយ។ លើសពីនេះទៀតតាមរយៈគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ និងឧស្សាកម្មនៅកម្ពុជា ក៏កំពុងជំរុញនិងលើកកម្ពស់ការអភិវឌ្ឍជំនាញរបស់កម្លាំងពលកម្មសំដៅប្រែក្លាយទីផ្សារការងារកម្ពុជា ពីការប្រើប្រាស់កម្លាំងពលកម្មអតិពលកម្ម ទៅជាការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញដែលកាន់តែមានភាពទាក់ទាញ និងប្រកួតប្រជែងចំពោះការវិនិយោគក្នុងវិស័យបច្ចេកវិទ្យាទំនើបការស្រាវជ្រាវនិងការបង្កើតថ្មីជាដើម។

         ដូច្នេះការមានផលលាភផ្នែកកម្លាំងមនុស្ស ប៉ុន្តែខ្វះជំនាញជាក់លាក់នឹងបាត់បង់នូវភាពប្រកួតប្រជែងផ្នែកទីផ្សារការងារហើយពុំអាចជំរុញសំទុះនៃកំណើនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រក្នុងកម្រិត គ្រួសារនិងសង្គមបានឆាប់រហ័សឡើយ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login