Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-27 08:05

ដើម្បីអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោះស្រាយបញ្ហាប្រឈមនានា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (២០១៤- ២០១៨) បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពជាច្រើន។ ក្នុងនោះការពង្រឹងសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈ គឺជាកម្មវិធីមួយក្នុងយុទ្ធសាស្រ្តអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដែលផ្តោតលើ ៖

  • ការពង្រឹងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា ដើម្បីអាចអន្តរាគមន៍បានទាន់ពេលវេលា។
  • កិច្ចសហការជាមួយក្រសួង និងស្ថាប័នក្នុងការរៀបចំច្បាប់ស្តីពីតុលាការការងារ។
  • ការពង្រឹងក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍវិស័យឯកជន ដែលជាយន្តការសម្របសម្រួលពហុភាគីជាមួយដៃគូពាក់ព័ន្ធក្នុងដោះស្រាយបញ្ហាទាក់ទងនឹងទំនាក់ទំនងវិជ្ជាជីវៈ
  • ការបង្កើតបណ្តាញទូរស័ព្ទបន្ទាន់សម្រាប់ការផ្តល់ប្រឹក្សាយោបល់កម្រិតបឋមផ្នែកច្បាប់
  • ការបណ្តុះបណ្តាលគ្រូបង្គោលផ្នែកដោះស្រាយវិវាទការងារ ព្រមទាំងសហការជាមួយដៃគូពាក់ព័ន្ធក្នុងការកសាងសមត្ថភាពរបស់មន្រ្តីដោះស្រាយការងារ។
  • ការពង្រឹងយន្តការដោះស្រាយវិវាទការងាររួម និងវិវាទបុគ្គល។
  • ការពង្រឹងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសេចក្ដីបង្គាប់ ព្រមទាំងគាំទ្រឲ្យមានមូលនិធិសម្រាប់ដំណើរការបន្ត និងរក្សានិរន្តរភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ។
  • ការរៀបចំ និងពង្រឹងយន្តការតាមដានប្រមូលព័ត៌មាន លើកវិធានការទប់ស្កាត់ និងពន្យល់ដល់ភាគីពាក់ព័ន្ធនឹងវិវាទអំពីអត្ថប្រយោជន៍នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
  • ការរៀបចំលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម និងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាដើម្បីគ្រប់គ្រងទិន្នន័យ។
  • ការសិក្សាលទ្ធភាពក្នុងការផ្តល់សច្ចាប័នដល់អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login