រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍឧស្សាហកម្ម ២០១៥-២០២៥ ដែលត្រូវអនុវត្ត ដោយគ្របដណ្តប់លើវិសាលភាពសំខាន់ៗដូចជា ៖
- ជំរុញការអភិវឌ្ឍវិស័យកម្មន្តសាល និងឧស្សាហកម្មកែច្នៃកសិផល តាមរយៈការលើកទឹកចិត្ត ការវិនិយោគ ផ្ទាល់ពីបរទេសនិងក្នុងស្រុកព្រមទាំងលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យមទាំងក្នុងស្រុកនិងបរទេស។
- សមាហរណកម្មទៅនឹងបណ្តាញផលិតកម្មតំបន់ និងពិភពលោក តាមរយៈការទាក់ទាញវិនិយោគទុនបរទេសធំៗ និងការតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេស។
- ការតម្រង់ទិសការអភិវឌ្ឍតំបន់ឧស្សាហកម្ម ដើម្បីធានាបាននូវភាពប្រមូលផ្តុំការតភ្ជាប់សេដ្ឋកិច្ច និងប្រសិទ្ធភាពសេវាដឹកជញ្ជូនការផ្គត់ផ្គង់អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។
- លើកទឹកចិត្តដល់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក៏ដូចជាការអភិវឌ្ឍរបៀងសេដ្ឋកិច្ចនិងសួនឧស្សាហម្ម
- ការយកចិត្តទុកដាក់ និងជ្រោមជ្រែងចំពោះឧស្សាហកម្មជួយដោះស្រាយបញ្ហាសង្គម ដូចជាការលើកកម្ពស់អាហារូបត្ថម្ភកុមារ ការអភិវឌ្ឍចំណេះដឹង ការលើកកម្ពស់អត្តសញ្ញាណជាតិ ការជួយដល់ក្មេងកំព្រានិងជនពិការ...។
- ការយកចិត្តទុកដាក់ និងជ្រោមជ្រែងចំពោះឧស្សាហកម្ម ដែលប្រើប្រាស់ចំណេះដឹង និងបចេ្ចកទេសទំនើប និងមានប្រភពក្នុងប្រទេស ដែលជាមូលដ្ឋានសម្រាប់ពង្រឹងកម្មសិទ្ធជាតិ និងបង្កើតជាថ្នាលសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាក្នុងស្រុក ។