2019-08-27 08:19
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
+ មូលហេតុនៃការកកើតសហជីពដ៏ច្រើននៅកម្ពុជា៖
- កម្ពុជាជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងសេដ្ឋកិច្ចទីផ្សារសេរី
- រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺស្របតាមគោលដៅសកលនៃសិទ្ធិមនុស្ស និងមានលក្ខណៈសេរីនិយម
- មានច្បាប់ការងារដែលស្របតាមអនុសញ្ញានានារបស់អង្គការអន្តរជាតិខាងការងារ ILO
- រាជរដ្ឋាភិបាល មានសុឆន្ទៈឱ្យមានសន្ទនាសង្គម
+ សហជីពមានតួនាទី ៖
- ជាតំណាង ឬសម្លេង របស់កម្មករ និយោជិត
- ជាដៃគូសន្ទនា (ចរចារ ) សង្គមរបស់និយោជិក និងរាជរដ្ឋាភិបាលក្នុងការចរចារលក្ខខណ្ឌការងារទំនាក់ ទំនងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករ និយោជិត
- ជាអ្នកនាំពាក្យពីនិយោជក ឬរាជរដ្ឋាភិបាលដល់កម្មករនិយោជិត
+ ក្រសួងគួរមានវិធានការណ៍ ៖
- បើកវគ្គបណ្តុះបណ្តាល បំពាក់បំប៉នដល់ថ្នាក់ដឹកនាំសហជីព ឱ្យមានការយល់ដឹងពីតួនាទីរបស់សហជីព
- ផ្សព្វផ្សាយឱ្យកម្មករនិយោជិត យល់ដឹងពីកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំសហជីព ក្នុងការធ្វើជាតំណា របស់ខ្លួន ប្រកបដោយភាពស្មោះត្រង់
- ផ្សព្វផ្សាយអំពីច្បាប់ បទបញ្ញត្តិ គោលការណ៍ ដែលពាក់ព័ន្ធ និងសិទ្ធិសេរីភាពក្នុងការចូលរួម និងមិនចូលរួម សហជីព
- ផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃស្ថេរភាពក្នុងទំនាក់ទំនងវិជ្ជាជីវៈដល់ការវិនិយោគទុនជនបរទេស ។