Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-28 09:08

ច្បាប់ស្តីពីសហជីពត្រូវបានចាប់ផ្តើមព្រាងតាំងពីឆ្នាំ២០០៨ ក្រោមជំនួយបច្ចេកទេសតាក់តែងពីអង្គការអន្តរជាតិខាងការងារ (ILO)។

         - ដំណើរការនៃការព្រាងសេចក្តីព្រាងច្បាប់ស្តីពីសហជីព បានឆ្លងកាត់កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីជាមួយ មួយសហជីពនានាចំនួន ២៤លើក ភាគីនិយោជកចំនួន ៩លើក សិក្ខាសាលាត្រីភាគីចំនួន ៧លើក ប្រជុំ អន្តរក្រសួងចំនួន១៣លើក និងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិរៀបចំ ដោយរដ្ឋសភាជាតិចំនួន ១លើក ។

         - ការតាក់តែងសេចក្តីព្រាងច្បាប់នេះត្រូវបានប្រើប្រាស់រយៈពេល៨ឆ្នាំ(ពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៦)

         - បើប្រៀបធៀបជាមួយច្បាប់ស្តីពីសហជីព នៃបណ្តាប្រទេសក្នុងតំបន់ យើងសង្កេតឃើញថាច្បាប់ស្តីសហជីពរបស់កម្ពុជាមានលក្ខណៈល្អប្រសើរជាង ដែលផ្តល់ភាពងាយស្រួលដល់កម្មករនិយោជិត និង និយោជកក្នុងការបង្កើតសហជីព ឬសមាគមនិយោជក និងអនុវត្តសិទ្ធិសេរីភាពសហជីព ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសកម្ពុជាយើង ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login