Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-28 09:03

ក្រោយសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ ស្តីពីការពង្រឹងដំណើរការនៃការកំណត់ប្រាក់ឈ្នួល អប្បបរមានៅកម្ពុជាដែលប្រព្រឹត្តិទៅក្រោមជំនួយបច្ចេកទេសរបស់អង្គការអន្តរជាតិខាងការងារ ILO កាលពីថ្ងៃទី២៤ ២៥ ខែមេសា ឆ្នាំ២០១៤ ភាគីទាំងបីបានព្រមព្រៀងជាឯកច្ឆន្ទនូវគោលការណ៍ចំនួនប្រាំ ៖

  • ការពិភាក្សាប្រាក់ឈ្នួលត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ
  • ប្រាក់ឈ្នួលអប្បបរមាត្រូវតែជាតួលេខដែលអាចព្យាករណ៍បានពោល គឺត្រូវកើនតាមលំដាប់បន្តបន្ទាប់
  • ប្រកាន់យកគោលការណ៍ឈ្នះឈ្នះក្នុងការចរចា
  • ត្រូវយកជម្រើសកុងសង់ស៊ីសក្នុងការសម្រេចចិត្តតែបើគ្មានកុងសង់ស៊ីសក្នុងកិច្ចប្រជុំលើកទី ១ ត្រូវប្រជុំ លើកទី២ ហើយបើក្នុងករណ៏នៅតែគ្មានកុងសង់ស៊ីស ត្រូវសម្រេចតាមការបោះឆ្នោតជាសម្ងាត់ដោយយកសម្លេងភាគច្រើនក្នុងកិច្ចប្រជុំលើកទី ២
  • ត្រូវប្រើប្រាស់ទិន្នន័យផ្លូវការរបស់វិទ្យាស្ថានជាតិស្ថិតិនិងយកលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចមកធ្វើជាមូលដ្ឋានក្នុងការពិភាក្សា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login