+ គោលដៅនៃយុទ្ធសាស្ត្រចតុកោណដំណាក់ទី ៣ គឺ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។
+ យុទ្ធសាស្ត្រចតុកោណនេះបានដាក់ចេញនូវគោលការណ៍ចម្បងដូចជា ៖
	- បន្តអនុវត្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ
 
	- ការបណ្តុះបណ្តាល វិជ្ជាជីវៈឱ្យស្របតាមសេចក្តីត្រូវការទីផ្សារ
 
	- រៀបចំ និងអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ
 
	- ពង្រឹងយន្តការវេទិកាការងារ និងពង្រីកសេវារកការងារ និងការផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារក្នុងនិងក្រៅប្រទេសឱ្យបានទូលំទូលាយ
 
	- បន្តអភិវឌ្ឍប្រព័ន្ធព័ត៌មានទីផ្សារការងារឱ្យកាន់តែល្អប្រសើរ
 
	- បន្តអភិវឌ្ឍធនធានមនុស្សលើផ្នែកបច្ចេកទេស ឱ្យឆ្លើយតបតាមសំណូមពរនៃការអភិវឌ្ឍសង្គម
 
	- បន្តលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរ និងពង្រឹងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ
 
	- បន្តសិក្សាប្រាក់ឈ្នួលអប្បរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត
 
	- បន្តពង្រីកសេវាធានារ៉ាប់រងហានិភ័យការងារ រៀបចំអនុវត្តធានារ៉ាប់រងសុខភាព សម្រាប់កម្មករនិយោជិត ព្រមទាំងធានារ៉ាប់រងប្រាក់សោធន
 
+ បញ្ហាប្រឈមក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណ មានដូចជា ៖
	- មិនសូវមានការចូលរួមខ្ពស់ និងមោះមុតពីសាធារណជន មន្ត្រី អ្នកនយោបាយ និងថ្នាក់ដឹកនាំគ្រប់អង្គភាព ឬស្ថាប័ន
 
	- ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងហរិញ្ញវត្ថុពិភពលោក
 
	- ការធ្វើវិសោធនកម្ម និងពង្រឹងយន្តការច្រើន ដើម្បីជម្រុញការអនុវត្ត
 
	- ភាពជឿទុកចិត្តលើការផ្តល់សេវាសាធារណៈ និងសេវាយុត្តិធម៌នៅមានកម្រិត
 
សមត្ថភាពធនធានមនុស្សនៅមានកម្រិត