2018-02-05 11:26
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បុគ្គលិករដ្ឋបាលថ្នាកក្រោមជាតិរួមមាន៖
១.បុគ្គលិកដែលត្រូវបានជ្រើសរើសនិងតែងតាំងដោយក្រុមប្រឹក្សាៈ បុគ្គលិកទាំងនេះ គឺជាបុគ្គលិកដែលត្រូវបានជ្រើសរើស និងតែងតាំងដោយក្រុមប្រឹក្សានៅពេលមានតម្រូវការធនធានមនុស្សដើម្បីបំពេញភារកិច្ច និងករណីកិច្ចឆ្លើយតបទៅនឹងតម្រូវការងារដែលក្រុមប្រឹក្សាត្រូវអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
២.បុគ្គលិកដែលត្រូវបានតែងតាំងនឹងចាត់តាំងឱ្យទៅបំពេញការងារជាមួយក្រុមប្រឹក្សាៈ បុគ្គលិកទាំងនេះ គឺបុគ្គលិកដែលត្រូវបានតែងតាំងឱ្យទៅបំពេញការងារជាមួយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមការកំណត់របសរាជរដ្ឋាភិបាល ដែលគោលនយោបាយនេះ មានវិសាលភាពអនុវត្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។