វប្បធម៌សេវាសាធារណៈគឺសំដៅដល់ការផ្តល់សេវាសាធារណៈរបស់បុគ្គលិកមន្រ្តីរាជការ ដែលត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ចម្បងៗដូចជាៈ
- ការផ្លាស់ប្តូរឥរិយាបថមន្រ្តីរាជការពី «អ្នកត្រួតត្រាទៅជាអ្នកផ្តល់សេវា »
- ជាអ្នកផ្តល់សេវា ដែលផ្តោតលើសេចក្តីត្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់សេវា និងត្រូវឆ្លើយតបប្រកបដោយមនសិការវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូររបស់មន្រ្តីរាជការ
- ជាអ្នកប្រឹក្សាយោបល់ ដែលត្រូវយកចិត្តទុកដាក់ផ្តល់ព័ត៌មាន និងពន្យល់ឲ្យបានច្បាស់លាស់ដល់ប្រជាពលរដ្ឋពីនីតិវិធីរបៀបរបប និងបែបបបទផ្សេងៗនៃការផ្តល់សេវា
- ជាអ្នកសម្របសម្រួលទៅលើដំណើរការ នៃការផ្តល់សេវា និងការមកទទួលសេវាទៅប្រើប្រាស់ ដោយការកាត់បន្ថយនីតិវិធីស្មុគស្មាញការផ្តល់សេវាមានភាពសាមញ្ញ ខ្លីទាន់ពេលវេលា និងមានភាពរលូននៅក្នុងទម្រង់ការងារទាំងអស់ ។