រដ្ឋាភិបាលកម្ពុជាកំពុងវិនិយោគលើវិស័យសាធារណៈ ។ វិស័យសាធារណៈចម្បងៗ ដែលរដ្ឋាភិបាលកម្ពុជាកំពុងផ្តោតការយកចិត្តទុកដាក់វិនិយោគខ្លាំងមានដូចជា ៖
- ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដោយផ្តោតពិសេសទៅលើយុវជន
- ការបន្តវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជា
- ការបន្តអភិវឌ្ឍវិស័យកសិកម្ម ក្នុងគោលបំណងជំរុញកំណើសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងអភិវឌ្ឍសេដ្ឋកិច្ច ជនបទតាមរយៈបង្កើនផលិតភាពទំនើបកម្មកសិកម្ម ការអភិវឌ្ឍ វិស័យឧស្សាហកម្ម និងការលើកកម្ពស់ពាណិជួបនីយកម្ម ។
- ការពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័នរដ្ឋ សំដៅបង្កើនប្រសិទ្ធភាព និងគុណភាពសេវាសាធារណៈ ភាពប្រកួតប្រជែងរបស់កម្ពុជា និងការកែលម្អបរិយាកាសវិនិយោគ ។