2019-09-13 01:33
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ចូរប្រៀបធៀប ណឺរ៉ូនវិញ្ញាណនាំនិងណឺរ៉ូនចលករ ?
២. រេទីន ជាអ្វី ? វាត្រូវបានភ្ញោចដូចម្តេច ?
៣. តើរលកសូរ មានឥទ្ធិពលលើផ្នែកផ្សេងៗនៃត្រចៀកដូចម្តេច ?
៤. តើវិញ្ញាណក្លិន និងរសជាតិមានទំនាក់ទំនងគ្នាដូចម្តេច ?
៥. តើខួរក្បាលកំណត់ប្រភពរំញោចបានដូចម្តេច ?
ចម្លើយ
១. លក្ខណៈដូចៈ មាននាទីក្នុងការដឹកនាំអាំងភ្លុចប្រសាទ ។
លក្ខណៈខុសគ្នាៈ
ណឺរ៉ូនវិញ្ញាណនាំ
ណឺរ៉ូនចលករ
២. រេទីន ជាស្រទាប់ក្នុងបង្អស់នៃភ្នាសគ្រាប់ភ្នែក ។ នៅពេលពន្លឺប៉ះទៅនិងកោសិកា ធ្មួលពន្លឺ ( កោសិកាកោននិងកោសិកាដំបង ) វាបង្កើតអាំងភ្លុចប្រសាទ ហើយត្រូវបានដឹកនាំទៅកាន់ខូរក្បាលតាមសរសៃប្រសាទអុបទិច ។
៣. ស្លឹកត្រចៀកប្រមូលផ្តុំរលកសូរ ហើយបំពងសោតវិញ្ញាណដឹកនាំរលកសូរទៅកាន់ត្រចៀកកណ្តាលដោយឆ្លងកាត់ ក្រដាសត្រចៀក ។ ក្រដាសត្រចៀកញ័រ ហើយលំញ័រនេះត្រូវបានដឹកនាំឆ្លងកាត់ត្រចៀកកណ្តាលឆ្អឹងតូចៗ៣ ។ បន្ទាប់មកឆ្អឹងតូចទី៣ ញ័រផ្ទប់និងភ្នាសស្តើងនៃបង្អួចរាងពងក្រពើ ។ លំញ័ររបស់ភ្នាសនេះធ្វើឲ្យធាតុរាវនៃបំពងរាងគូទខ្យងញ័រ ដែលបណ្តាលឲ្យរោមល្អិតៗនៃកោសិកាធ្មួលក្នុងបំពងរាងគូទខ្យងញ័រ ។ បន្ទាប់មកកោសិកាធ្មួលប្តូរលំញ័រឲ្យទៅអាំងភ្លុចប្រសាទ ។
៤. រសជាតិអាហារទាក់ទងនឹងវិញ្ញាណរសជាតិផង និងវិញ្ញាណក្លិនផង ។ ក្លិនឈ្ងុយរបស់អាហារភ្ញោចធ្មួលក្លិនហើយអាហារនៅក្នុងមាត់ភ្ញោចធ្មួលវិញ្ញាណរសជាតិ ។ ដូចនេះវិញ្ញាណទាំងពីរមានទំនាក់ទំនងបំពេញគ្នាដើម្បីឲ្យអាហារមានរសជាតិឆ្ងាញ់ ។
៥. ខួរក្បាលបកស្រាយនូវផ្លូវដែលរំញោចធ្វើដំណើរ បន្ទាប់មកខួរក្បាលកំណត់បាននូវទីតាំងនៃប្រភពរបស់រំញោចនោះ ។