2019-09-13 02:07
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ហេតុអ្វីបានជាត្រចៀកមានជំងឺឆ្លងមានបញ្ជាទាក់ទងនឹងតុល្យភាពថេរលំនឹង ?
២. តើស្លឹករាងម្ជុលរបស់កូនីភែមានសារៈសំខាន់អ្វីខ្លះចំពោះរុក្ខជាតិ ?
៣. ដោយផ្អែកតាមនាទីរបស់វា ណឺរ៉ូនមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? មាននាទីដូចម្តេចខ្លះ ?
៤. ចំពោះរុក្ខជាតិអង់ស្យូស្ពែម តើអូវុលជាកាម៉ែតឬទេ ? ចូរបញ្ជាក់ពីអំណះអំណាង ?
៥. ដំណើរលំអងមានប៉ុន្មាន ? អ្វីខ្លះ ? ចូររៀបរាប់ ។
ចម្លើយ
១. បានជាត្រចៀកមានជំងឺឆ្លងមានបញ្ជាទាក់ទងនឹងតុល្យភាពថេរលំនឹងព្រោះមេរោគបង្កជំងឺឆ្លងបណ្តាលឲ្យត្រចៀកឡើងហើមដែលធ្វើឲ្យធាតុរាវនៅក្នុងត្រចៀកដាក់សម្ពាធទៅលើបំពងពាក់កណ្តាលរង្វង់និងបណ្តាលឲ្យរោមល្អិតៗនៅលើកោសិកាធ្មួលនៅក្នុងតំបន់នេះឲ្យសញ្ញានៃវិញ្ញាណតុល្យាភាព នៅក្នុងខួរក្បាលមិនត្រឹមត្រូវ ។
២. ចំពោះរុក្ខជាតិស្លឹករាងម្ជុលរបស់កូនីភែមានសារៈសំខាន់ដូចជា វាអាចជួយបង្គោះការបាត់បង់ទឹក និងជួយឲ្យរុក្ខជាតិបន្សុំាជីវីតទៅនឹងអាកាសធាតុស្ងួត ។
៣. ដោយផ្អែកតាមនាទីរបស់វា ណឺរ៉ូនមាន៣ប្រភេទ ពីណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនចលករ និងណឺរ៉ូនភ្ជាប់ ។
៤. ចំពោះរុក្ខជាតិអង់ស្យូស្ពែម អូវុលមិនមែនជាកាម៉ែតឈ្មោលទេ ? ពីព្រោះតែអូវុលជាទម្រង់ជាពហុកោសិកា ដែលផ្ទុកកោសិកាមួយ ហើយកោសិកាមេនេះ ធ្វើមេយ៉ូស និងបន្តពូជដើម្បីបង្កើតបានជាថង់កំណដែលមានកោសិកា ៧ហើយក្នុងនោះមានអូវុលស្វ៊ែមួយយដែលជាកោសិកាបន្តពូជញី ។ ដូចនេះអូវុលជាទម្រង់មួយដែលនឹងក្លាយជាគ្រាប់រុក្ខជាតិក្រោយការបង្កកំណើត ។
៥. ដំណើរលំអងមាន២បែបគឺដំណើរលំអងកាត់និងអិចស្វ័យដំណើរលំអង ។
ដំណើរលំអងកាត់ៈគឺជាការផ្ទេរគ្រាប់លំអងនៃផ្ការុក្ខជាតិទៅកាន់ស្ទិចនៃផ្ការុក្ខជាតិមួយទៀត ។ វាប្រព្រឹត្តទៅបានដោយសារ ទឹក ខ្យល់ និងសត្វ ។
ស្វ័យដំណើរលំអងៈ គឺជាការបន្ទេរគ្រាប់លំអងទៅកាន់ស្ទិចម៉ាកនៃផ្ការុក្ខជាតិតែមួយ ។