Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើលំពែងផលិតអរម៉ូនគ្លុយកាកុងនៅពេលណា ?

២. អ្នកវិទ្យាសាស្រ្តបានប្រើវិស្វកម្មសេនេទិចក្នុងវិស័យសំខាន់ៗអ្វីខ្លះ ? ហើយវិស័យនីមួយៗគេផលិតបានផលិតផលអ្វីខ្លះ ?

៣. អាស៊ីតអាមីនេបង្កើតឡើងដោយធាតុអ្វីខ្លះ ?

៤. រាប់ឈ្មោះរុក្ខជាតិកនីកូទីលេដូនឲ្យបាន ៦ ។

៥. ហេតុអ្វីបានជាគេនិយាយថាប្រូតេអ៊ីនជាអ្នកការពារ ?

ចម្លើយ

១.លំពែងផលិតអរម៉ូនគ្លុយកាកុងនៅពេលកម្រិតគ្លុយកូសនៅក្នុងឈាមធ្លាក់ចុះក្រោមដល់កម្រិតកំណត់ ។ វាបញ្ចេញអរម៉ូនគ្លុយកាកុងដើម្បីដំឡើងបរិមាណគ្លុយកូសក្នុងឈាមឲ្យដល់កម្រិតកំណត់ឡើងវិញ ។

២.អ្នកវិទ្យាសាស្រ្តបានប្រើវិស្វកកម្មសេនេទិចក្នុងវិស័យសំខាន់ៗដូចជាៈវិស័យកសិកម្ម.វិស័យឧស្សាហកម្មផលិតស្បៀង និងវិស័យសុខាភិបាល ។​

ក្នុងវិស័យនីមួយៗគេផលិតបានផលិតផលដូចជាៈ

  • វិស័យកសិកម្មៈ ធ្វើឲ្យរុក្ខជាតិមានផ្លែផ្កា ធន់នឹងជម្ងឺ ធន់នឹងអាកាសធាតុ ធន់នឹងថ្នាំសម្លាប់ សត្វល្អិត និងស្មៅផ្សេងៗ
  • វិស័យឧស្សាហកម្មផលិតស្បៀងៈ អាចផលិតអរម៉ូន ផលិតអាហារមួយចំនួនមានដូចជា ទឹក ដោះគោជូរ  ស្រាបៀរ នំប៉័ងប្រម៉ាស និងភេសជ្ជៈមួយចំនួនធំ
  • វិស័យសុខាភិបាលៈ អាចធ្វើឲ្យមានការផលិតអាំងស៊ុយលីន អាំងទែកផេរ៉ូន អាំងទែឡឺគីន អង់ទីប្យូទិច អង់ទីករ និងវ៉ាក់សាំង ។

៣. អាស៊ីតអាមីនេបង្កើតឡើងដោយធាតុគីមី ៤ប្រភេទគឺៈ C,H,O,N ។

៤. រុក្ខជាតិនីកូទីលេដូនមាន ខ្នុរ ក្រូច ស្វាយ ទាប ត្របែកជាដើម... ។

៥. ប្រូតេអ៊ីនជាអ្នកការពារ ព្រោះវាអាចការពាររាងកាយប្រឆាំងនឹងការជ្រៀតចូលនៃមេរោគពេលមានរបួស ការពារការបាត់បង់ឈាមពេលដដាច់សរសៃឈាមធ្វើឲ្យឈាមកក ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login