នីតិវិធីដើម្បីកំណត់ជាស្ថាពរនូវចំនួនប្រាក់ប្រដាប់ក្តីមានដូចជា ៖
- ក្រឡាបញ្ជីត្រូវកំណត់ចំនួនប្រាក់ប្រដាប់ក្តីដែលត្រូវបង់តាមពាក្យសុំ នៅក្រោយពេលដែលសេចក្តីសម្រេចអំពីបន្ទុកនោះ បានបង្កើតអានុភាពនៃការអនុវត្ត ។
- បើគូភាគីទាំងសងខាងទទួលបន្ទុកបង់ប្រាក់ប្រដាប់ក្តី ប្រាក់ដែលភាគីនីមួយៗត្រូវទទួលបន្ទុកបង់នោះ ត្រូវចាត់ទុកថាបានធ្វើការទូទាត់ជាមួយនឹងគ្នា ចំនួនទឹកប្រាក់ដែលត្រូវគ្នារួចហើយ ។
- ការចាត់ចែងលើពាក្យសុំដែលបានកំណត់ក្នុងកថាខណ្ឌទី១ខាងលើ នឹងមានអានុភាពបន្ទាប់បានជូនដំណឹងដោយសមរម្យ ។
- បណ្តឹងតវ៉ាចំពោះការចាត់ចែងត្រូវធ្វើឡើងក្នុងអំឡុងពេល១សប្តាហ៍ (មិនអាចពន្យា) ក្រោយពីបានទទួលដំណឹងទៅតុលាការដើម្បីសម្រេច ។