Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អត្ថន័យ « មាតុប្រទេស »

មាតុប្រទេសៈ​មាតុ + ប្រទេស

មាតុៈ កំណើត

មាតុប្រទេសៈ គឹជាតិជាទីស្រឡាញ ជាប្រទេសកំណើតដែលមនុស្សទំាងឡាយធ្លាប់រស់នៅជាមួយគ្រួសាររបស់ខ្លួនតាំងពីកំណើតមកម្ល៉េះ ។

បណ្តុះគំនិតស្នេហាជាតិៈ

  • គឺស្នេហាមាតុភូមិ ស្នេហាទឹកដី ទន្លេ ព្រៃព្រឹក្សា សម្បត្តិវប្បធម៌ដែលខ្លួនធ្លាប់ស្គាល់ថាជារបស់ខ្លួនពិត
  • បណ្តុះគំនិតដល់កុមារ យុវជនៈ អប់រំពួកគេឲ្យស្រឡាញ់ទឹកដី ភូមិ កំណើតរបស់គេគ្រប់ៗគ្នា
  • អប់រំពួកគេឲ្យមានចំណងចំណូលចិត្ត ចង់រស់នៅក្នុងស្រុកកំណើតដែលមានអនុស្សាវរីយ៍រាប់មិនអស់ ដែលពួកគេពុំអាចបំភ្លេចបានដែលជាប់ទាក់ទងនឹងកន្លែង និងលក្ខខណ្ឌភូមិសាស្រ្តរបស់ពួកគេ
  • បណ្តុះមនោសញ្ចេតនាឲ្យពួកគេស្រឡាញ់ មាតុភូមិ ភាសា អក្សរសាស្រ្ត អក្សរសិល្ប៍ សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី ដ៏ល្អរបស់ខ្លួន
  • អប់រំពួកគេឲ្យស្រឡាញ់សម្បត្តិវប្បធម៌ធម្មជាតិ និងសិល្បៈ និងស្គាល់ពីតម្លៃ និងការពារសម្បត្តិវប្បធម៌ទាំងនោះ
  • អប់រំឲ្យមានមនសិការផ្នត់គំនិតស្រឡាញ់ពលកម្មហ៊ានពលីជីវីដើម្បីប្រទេសជាតិ ។

បណ្តុះគំនិតជាតិនិយមៈ

  • ស្រឡាញ់ជាតិខ្លួន ស្រឡាញ់ប្រវត្តិសាស្រ្ត ភូមិសាស្រ្តទឹកដី
  • មានគំនិតច្នៃប្រឌិត កសាងខ្លួនកសាងប្រទេសជាតិខ្លួនឲ្យក្លាយទៅជានិតិរដ្ឋ ពោលគឹប្រទេសដែលមានអរិយធម៌ខ្ពស់
  • អប់រំឲ្យមានគុណសម្បត្តិជាអ្នកស្នេហាជាតិ
  • ត្រូវបំពេញវីរសកម្មភាពដើម្បីជាតិ ប្រកបដោយសមត្ថភាពខ្ពស់
  • ហ៊ានលះបង់ជីវីត និងអ្វីៗទាំងអស់ដើម្បីផលប្រយោជន៍របស់ជាតិ
  • រាល់គ្រប់សកម្មភាព ត្រូវស្ថិតនៅក្នុងអំពើដែល បង្កប់នូវសីលធម៌ គុណធម៌ខ្ពស់ ដោយការស្រឡាញ់ កិត្តិយសកេរ្តិ៍ឈ្មោះ សេកចក្តីថ្លៃថ្នូរ ជាជាងទ្រព្យសម្បត្តិ និងលុយកាក់
  • បង្កើតឲ្យមានវិចារណញ្ញាណដោយនឹកជាប់ជានិច្ចនូវអត្តសញ្ញាណជាតិ ព្រលឹងជាតិ ឧត្តមគតិជាតិ មោទនភាពជាតិ   ។

រួមសេចក្តីមកចំណុចទាំងអស់នេះ ទើបនាំទៅរកការស្រឡាញ់ ការពាររក្សាជាតិបានយ៉ាងប្រាកដ ។

ដើម្បីឲ្យក្លាយទៅជា ពលរដ្ឋល្អ យុវជនល្អជាទំពាំងស្នងឬស្សីស្ថិតក្នុងក្តីសង្ឃឹមរបស់ប្រទេសជាតិយើងត្រូវៈ

យុវជនៈ មនុស្សដែលកំពុងលូតលាស់ខាងកាយ សម្បទាន​និងបញ្ញាញាណ

ទំពាំងស្នងឬស្សីៈ ពន្លកដែលត្រូវក្លាយជាដើមឬស្សី

យុវជនជាទំពំាងស្នងឬស្សីៈ

  • យុវជនជាពលរដ្ឋត្រូវបន្តវេនពីមនុស្សចាស់
  • ទំពាំងល្អក្លាយជាឬស្សីល្អ ព្រោះមានការថែរក្សា ថែទាំល្អ

យុវជនល្អក្លាយជាពលរដ្ឋល្អត្រូវមានៈ

  • មានចំណេះវិជ្ជា
  • មានសីលធម៌ល្អ
  • មានចំណេះផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស
  • គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
  • មានមនសិការជាតិ
  • ត្រូវថែរក្សាសុខភាពឲ្យបានល្អ
  • មានសាមគ្គីភាព អត់អោនឲ្យគ្នាទៅវិញទៅមក ​។

ល្បិច និងវិធីសាស្រ្ត​ដើម្បីផ្តល់ចំណេះ និងអប់រំដល់យុវជន ដើម្បីក្លាយជាពលរដ្ឋគឺៈ

  • ស្រាវជ្រាវនូវឯកសារថ្មីៗ ដើម្បីផ្តល់ចំណេះដឹងឲ្យសិស្ស
  • ត្រូវមានបទពិសោធល្អៗ

ដូចនេះ យុវជនល្អជាយុវជនដែលមានប្រយោជន៍ជាទីសង្ឃឹម និងជាសសរទ្រួងរបស់ប្រទេសជាតិ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login