គោលការណ៍មុខងារសាធារណៈមាន៣យ៉ាងគឺៈ
- បម្រើផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សាធារណៈត្រូវផ្សារភ្ជាប់និងផលប្រយោជន៍របស់ក្រសួងនីមួយៗដែរ ពោលគឺមិនត្រូវប្រឆាំងនិងផលប្រយោជន៍របស់ក្រសួងនីមួយៗឡើយ ។ មុខងារសាធារណៈមិនគ្រប់គ្រងមន្រ្តីរាជការតាមក្រសួងផ្ទាល់នោះទេ គឹគ្រាន់តែធ្វើការសម្របសម្រួលក្របខណ្ឌរចនាសម្ព័ន្ធនៅក្នុងក្រសួងហនីមួយៗឲ្យមានដំណើរការល្អ ដើម្បីបំពេញការងារឲ្យបានរលូន និងបានជោគជ័យតាមគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះ
- គោរពគោលការណ៍ ស្តីពីឋានានុក្រមការងារ ការតែងតាំង ការឡើងថ្នាក់ ឬឋានន្តរស័ក្កិនិងការដាក់ទណ្ឌកម្មវិន័យ ...ត្រូវកគោរពតាមនីតិវិធីនិងមានគោលការណ៍ច្បាស់លាស់
- ការពារផលប្រយោជន៍របស់មន្រ្តីរាជការ គឹការពារផលប្រយោជន៍របស់មន្រ្តីរាជការ តាមច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និងលិខិតបទដ្ឋានផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងមន្រ្តីរាជការរួនមានៈ ការពារសិទ្ធិ ការឡើងថ្នាក់ឬឋានន្តរស័ក្កិ ឬមុខតំណែង ការធានាអាជីព ឬការពារអាជីព បៀវត្ស ប្រាក់សោធន៍និវត្តន៍ ។ល។ មុខសាធារណ
ៈជាអ្នកសម្របសម្រួលគោលការណ៍ទាំងអស់នេះ ឲ្យមានការអនុវត្តប្រកបដោយប្រសិទ្ធិភាព និងប្រកបដោយភាពរលូន ។ គោលការណ៍ទាំង៣នេះត្រូវឆ្លើយតបឲ្យបានត្រឹមត្រូវតាមសំណូរពរ និងបំណងប្រាថ្នារបស់រដ្ឋ និងមន្រ្តីរាជការ ។