2019-10-15 02:01
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
លក្ខណៈពិសេសៗរបស់អ្នកលក់ប្រកបដោយជោគជ័យគឺៈ
បែបផែននៃលក្ខណៈពិសេសតាមសម្បទាន និងផ្ទាល់ខ្លួនត្រូវបានគេកំណត់សំគាល់ខ្ពស់តាមរយៈសមត្ថភាព របស់ឯកត្តជនម្នាក់ៗដើម្បីធ្វើប្រតិបត្តិការងារលក់រួចជាស្រេច ។មានសំណួរពីរដែលយើងត្រូវពិចារណារឿងនេះគឺ ( ១ ) តើលក្ខណៈនិងសមត្ថភាពអ្វីខ្លះដែលអាចឲ្យបុគ្គលិកម្នាក់សំរេចកបាននូវភារកិច្ចលក់បានល្អ ។ ( ២ ) តើការពិចារណាអ្វីខ្លះដែលទាក់ទងនិងសម្បទានៃការលក់ ។
ឥឡូវយើងក្រឡេកមើលលក្ខណៈពិសេសរបស់អ្នកគ្រប់គ្រងលក់ដើម្បីឆ្លើយតបនិងសំណួរនេះចូរអ្នកកំណត់ពីបុគ្គលិកលលក្ខណៈរបស់អ្នកគ្រប់គ្រងលក់ នៅពេលគាត់ជ្រើសរើសបុគ្គលិកផ្នែកលក់ ។ តាមការសិក្សាស្រាវជ្រាវ ។ មានលក្ខណៈពិសេសផ្សេងទៀតដែលពួកគាត់គិតថាសំខាន់ដែរដូចជាាករចាត់ចែងបានល្អនិងមហិចិ្ឆកាមិនត្រឹមតែប៉ុណ្ណោះទេមានកត្តាពីទៀតដែលរួមចំណែកផងដែរនោះគឺរបៀបនៃការបញ្ចុះបញ្ចូលនិងជំនាញទំនាក់ទំនងដោយវាចា ។ ទោះបីជាយ៉ាងណាក៏ដោយការប្រតិបត្តិមួយចំនួនក៏ត្រវពិចារណាពីបទពិសោធន៍លក់ពីមុនមក ដែលជាសម្បទារបស់បុគ្គលជាអ្នកលក់ ។
មានការសិក្សាស្រាវជ្រាវមួយទាក់ទងនឹងលលក្ខណៈពីសេសរបស់អ្នកលក់ប្រកបដោយជោគជ័យការវិភាគនៃកត្តាសាស្រ្តបានបង្ហាញថា វាមានភាពខុសប្លែកគ្នាក្នុងការអនុវត្តន៍ការងារលក់ដែលគេបែងចែកជាប្រាំមួយប្រភេទនៃអថេរទាំងនោះ ។