Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-15 02:31

ដំណើរការរៀបចំផែនការម៉ាឃីធីងៈ ជំហានទីមួយក្នុងដំណើរការផែនការផ្សព្វផ្សាយ​IMC គឺការពិនិតយមើលឡើងវិញនូវផែនការម៉ាឃីធីងនិងទិសដៅរបស់វា ។ មុនពេលបង្កើតផែនការផ្សព្វផ្សាយលក់ អ្នកទីផ្សារគួរយល់ដឹងពីបញ្ហាដែលក្រុមហ៊ុនឬម៉ាក់សញ្ញាស្ថិតនៅ ជំហរទីផ្សារបច្ចុប្បន្ន កន្លែងណាដែលវាមាននិន្នាការឆ្ពោះទៅកាន់ និងផែនការជាមធ្យោបាយឆ្ពោះទៅកាន់ទីនោះ ។ ព័ត៌មាននេះភាគច្រើនស្ថិតនៅក្នុងផែនការម៉ាឃីធីង ដែលឯកសារមួយចែងអំពីយុទ្ធសាស្រ្តម៉ាឃីធីងទាំងមូល និងកម្មវិធីអភិវឌ្ឍន៍អង្គភាព ជួរផលិតផលជាក់លាក់មួយ​ឬផ្លាក់សញ្ញាពាណិជ្ជកម្ម ។ ផែនការម៉ាឃីធីងអាចត្រូវបានគេរៀបចំជាពីរឬបីទំរងតែត្រូវមានសមាសធាតុមូលដ្ឋានបីជាទូទៅៈ

  • ធ្វើការវិភាគលើស្ថានភាពលំអិត កំឡុងពេលមានសវនកម្មនិងការត្រួតពិនិត្យម៉ាឃីធីងផ្ទៃក្នុងនិងការវិភាគកត្តាខាងក្រៅដូចជាទីប្រកួតប្រជែង​ និងកត្តាមជ្ឈដ្ឋាន ។
  • ទិសដៅម៉ាឃីធីងជាក់លាក់ វាធ្វើឲ្យប្រសើរឡើងនូវការដឹកនាំ ការគ្រោងពេលវេលាចំពោះសកម្មភាពម៉ាឃីធីង និងយន្តការចំពោះការដំណើរការវ៉ាស់វែងទង្វើផល ។
  • យុទ្ធសាស្រ្ត និងកម្មវិធីម៉ាឃីធីង រួមមានការជ្រើសរើសទីផ្សារគោលដៅ និងការសំរេចចិត្ត និងផែនការចំពោះសមាសធាតុទាំងបួនរបស់ម៉ាឃីធីងចំរុះ  ។
  • កម្មវិធីអនុវត្តន៍លើយុទ្ធសាស្រ្តម៉ាឃីធីងរួមមានការពិចារណាការងារជាក់លាក់ដើម្បីប្រតិបត្តិនិងទទួលខុសត្រូវ ។
  • យើងសង្កេតដំណើរមួយដើម្បីត្រួតពិនិត្យ និងវាយតំលៃទង្វើផលនិងការផ្តល់មកវិញនូវព័ត៌មានដូច្នោះវានិងបង្កឲ្យទទួលបាននូវការពិនិត្យបានយ៉ាងត្រឹមត្រូវក្នុងការថែរក្សានិងធ្វើការផ្លាស់ប្តូរចាំបាច់មួយចំនួនដែលអនុវត្តនៅក្នុងយុទ្ធសាស្រ្ត និងតាក់ទិចម៉ាឃីធីងទាំងមូល ។​

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login