Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-24 12:32

រដ្ឋធម្មនុញ្ញជាលក្ខន្តិកៈនៃអំណាច គឺមានន័យថា អ្នកដែលមានអំណាចត្រូវគ្រប់គ្រងប្រជាពលរដ្ឋ ទៅតាមអ្វីដែលរដ្ឋធម្មនុញ្ញបានសរសេរ អ៊ីចឹងគឺមានន័យថា មិនមែនបាត់សិទ្ធិអ្នកដែលមានអំណាចនោះទេ គឺគាត់ត្រូវគោរពតាមរដ្ឋធម្មនុញ្ញ និងច្បាប់ លិខិតបទដ្ឋានទាំងឡាយដើម្បីគ្រប់គ្រងដឹកនាំប្រទេស ។ អំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ត្រូវតែគោរពតាមលក្ខន្តិកៈនេះជាដាច់ខាត ។ លក្ខន្តិកៈនេះជាតំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលជាលក្ខណៈប្រជាធិបតេយ្យបែបទំនើបមួយក្នុងយុគសម័យថ្មីនេះ ។ ក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកការពាររដ្ឋធម្មនុញ្ញ គឺមានន័យថា ក្រុមប្រឹក្សាធម្មនុញ្ញអាចចាត់ទុកជាឆ្មាំឃ្លាំមើលការអនុវត្តរដ្ឋធម្មនុញ្ញ ដើម្បីកុំឱ្យមានការអនុវត្តប្រាសចាកពីរដ្ឋធម្មនុញ្ញ តែបើឋិតក្នុងកាលៈទេសៈ ពិសេសណាមួយដូចជា ពេលមានសង្គ្រាម ឬរដ្ឋប្រហារអ្វីមួយ គឺក្រុមប្រឹក្សាធម្មនុញ្ញមិនអាចជាអ្នកការពាររដ្ឋធម្មនុញ្ញបន្តទៀតនោះទេ ព្រោះទាំងអស់គ្នាលែងគោរពរដ្ឋធម្មនុញ្ញទៀតហើយ គេប្រើច្បាប់អាជ្ញាសឹក ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login