2019-10-24 12:45
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អ្នកដាក់សំណួរ គឺជាអ្នកតាមដានព្រឹត្តិការណ៍ម្នាក់ រឿងនេះពាក់ព័ន្ធទៅនឹងមាត្រា ៣៦ នៃច្បាប់ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ។ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិននៅស្ងៀមទេ គាត់ឃើញបុគ្គលនោះមិនគោរព គាត់ប្តឹងភ្លាមទៅព្រះរាជអាជ្ញាអមតុលាការសាលាដំបូងរាជធានីភ្នំពេញ ។ ការប្តឹងនោះមានទម្ងន់ខ្លាំង គឺទី១ ប្តឹងពីការមិនគោរពសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ទី២ បើកឱ្យមានការចោទប្រកាន់ ព្រោះមិនងាយចោទបានទេ ដោយអ្នកត្រូវគេប្តឹងជាតំណាងរាស្ត្រ ត្រូវសុំលើកអភ័យឯកសិទ្ធិជាមុន ព្រះរាជអាជ្ញាសុំទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្នើទៅប្រធានរដ្ឋសភា ដោយយល់ថាស្ថិតក្នុងអំឡុងពេលដែលរដ្ឋសភាវិស្សមកាល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកកិច្ចប្រជុំដកអភ័យឯកសិទ្ធិពេលព្រឹក ដល់ពេលល្ងាចសាមីខ្លួនក៏យក ១0.000.000 រៀល ទៅបង់នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ នៅពេលព្រឹកថ្ងៃបន្ទាប់ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ធ្វើលិខិតដកពាក្យបណ្តឹងវិញរឿងនោះក៏ចប់ទៅ ។