Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-24 12:43

មិនមែនព្រះនរាយណ៍ទេ គឺព្រះព្រហ្ម ព្រះព្រហ្មមុខ ៤ ជាអាទិទេពមួយអង្គ ព្រះព្រហ្មជាកំពូល អាទិទេព ជាអាទិទេពបង្កើតលោកក្នុងសាសនាព្រាហ្មណ៍ ។ និមិត្តសញ្ញានៃក្រុមប្រឹក្សាធម្មនុញ្ញ មានរូបព្រះព្រហ្ម មានព្រះភ័ក្រ ៤ និង ព្រះហស្ត ៤ កាន់កេតនភណ្ឌគង់លើបល្ល័ង្ក ។ ព្រះព្រហ្មជានិមិត្តរូបនៃអ្នកបង្កើតលោក ។ ព្រះភ័ក្ត្រព្រះព្រហ្មតំណាងឱ្យព្រហ្មវិហារធម៌ទាំងបួនគឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា ។

  • ព្រះហស្តឆ្វេងខាងលើកាន់ផ្កាឈូក ៖ តំណាងការកកើត
  • ព្រះហស្តឆ្វេងខាងក្រោមកាន់សាស្ត្រា ៖ តំណាងគម្ពីរ ក្បួនច្បាប់
  • ព្រះហស្តស្តាំខាងលើកាន់ផ្គាំ ៖ តំណាងឱ្យការរំងាប់អារម្មណ៍ ការឧទ្ទិសកុសល ការចំរើនភាវនា រកអំពើល្អ ផ្លូវធម៌ ផ្លូវលោក ។
  • ព្រះហស្តខាងស្តាំខាងក្រោមកាន់ពួចទឹក ៖ តំណាងទឹកអម្រឹតបោះព្រំ ឱ្យសុខសប្បាយត្រជាក់ត្រជុំឱ្យរស់ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login