ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បើនិយាយពីចំណងទាក់ទងគ្នាខ្សែទទឹងបណ្តោយអត់មានទេ ព្រោះក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នមួយដោយឡែកមានសមត្ថកិច្ចខុសគ្នា ។ លោកជំទាវបានឧទ្ទេសនាមរួចហើយ រដ្ឋសភា ព្រឹទ្ធសភា ជាអ្នកធ្វើច្បាប់ ឯក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកធានាការពារការគោរពរដ្ឋធម្មនុញ្ញ គឺចាប់បង្ខំឱ្យគេគោរព ហើយយើងបានដឹងហើយការសម្រេចទាំងឡាយណារបស់រដ្ឋសភាដែលផ្ទុយនឹងគោលការណ៍រក្សាការពារឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយដែលនាំឱ្យប៉ះពាល់ដល់ឯកភាពនយោបាយ ឬការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសជាតិ នឹងត្រូវចាត់ទុកជាអសារសូន្យ ។ ក្រុមប្រឹក្សាធម្មនុញ្ញជាអង្គការតែមួយគត់ដែលមានសមត្ថកិច្ចសម្រេចពីមោឃភាពនេះ ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចបិទផ្លូវតវ៉ា បើមិនគោរពមានទោសព្រហ្មទណ្ឌជាប់ពន្ធនាគារ ឬអាចត្រូវពិន័យថែមទៀត ។