ចំណេះធ្វើឲ្យសម្រេចគោលដៅអប់រំ និងភ្ជាប់បាននូវតម្រូវការជាក់ស្តែងរបស់សង្គមហៅថា សាលារៀនផ្សារភ្ជាប់សង្គម
- ចេះយកទ្រឹស្តីទៅផ្សារភ្ជាប់និងការអនុវត្ត ឬការប្រតិបត្តិ
- ការបណ្តុះបណ្តាលធនធានមនុស្សផ្សារភ្ជាប់និងទីផ្សារពលកម្មដែលជាហេតុនាំសិស្សចេញពីសាលាងាយរកការងារធ្វើ
- មានចំណេះដឹងរស់នៅក្នុងសង្គម
សកម្មភាពគ្រូបង្រៀន
- មានទំនាក់ទំនងល្អជាមួយសិស្ស គ្រួសារ សាលារៀន សហគមន៍និងសង្កម
- ចេះពន្យល់និងប្រើសំឡេងងាយស្រួលដល់ការស្តាប់របស់សិស្ស
- យល់ច្បាស់ស៊ីជម្រៅទៅលើខ្លឹមសារមេរៀន ចេះប្រើប្រាស់សម្ភារឧបទេសសមស្របទៅនឹងខ្លឹមសារមេរៀន
- ចេះសរសេរអក្សរបានស្អាត និងច្បាស់
- ចេះដាក់បញ្ហា ឬដាក់សំណួរចោទសួរទៅតាមលំដាប់លំដោយនៃខ្លឹមសារមេរៀន ( ពីងាយទៅលំបាក )
- ចេះដឹកនាំសកម្មភាពពិភាក្សាឬស្រាវជ្រាវលទ្ធផលរបស់សិស្សឲ្យមានប្រសិទ្ធិភាព
- ស្វ័យសិក្សាស្រាវជ្រាវពេញមួយជីវីត ។