Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-20 09:55

លក្ខណៈសម្បត្តិរបស់ចៅក្រមមានដូចជា ៖

  • ជំនាញវិជ្ជាជីវៈ

ចៅក្រម គឺជាមន្រ្ដីសាធារណៈដែលទទួលការជ្រើសតាំងឱ្យដឹកនាំគ្រប់គ្រងកិច្ចការច្បាប់នៅតាមសាលាជម្រះក្ដី ។ មានតែចៅក្រមទេដែលមានសិទ្ធិជម្រះក្ដី ដែលចៅក្រមត្រូវបំពេញភារកិច្ចនេះដោយគោរពយ៉ាងម៉ឺងម៉ាត់ឱ្យអស់ពីដូងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន នៅក្នុងអាជីពរបស់ខ្លួនចៅក្រមអាចត្រូវបានតែងតាំងជាព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញា ក៏អាចត្រូវតែងតាំងជាចៅក្រមវិញបានដែរ ។

  • ការជ្រើសរើស

បុគ្គលដែលត្រូវការជ្រើសរើសសម្រាប់ឱ្យបំពេញមុខងារជាចៅក្រម ត្រូវតែជាអ្នកមានសមត្ថភាព និងជាអ្នកសុចរិតមានសីលធម៌ស្អាតស្អំ បើយោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្ដិកៈចៅក្រម និងព្រះរាជអាជ្ញា បុគ្គលដែលត្រូវបានអនុញ្ញាតឱ្យប្រឡងជ្រើសរើសជាសិស្សចៅក្រម ចាំបាច់ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖

         - ត្រូវមានសញ្ជាតិខ្មែរពីកំណើត

         - មានអាយុ៣៥ឆ្នាំយ៉ាងច្រើន ចំពោះបេក្ខជនជានិស្សិត និងមានអាយុ៤០ឆ្នាំយ៉ាងច្រើនចំពោះបេក្ខជនជាមន្រ្ដីរាជការ គិតដល់ថ្ងៃប្រឡង

         - ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ

         - មិនដែលមានទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ

         - ត្រូវមានកាយសម្បទាគ្រប់គ្រាន់អាចបំពេញការងារបាន។ ការជ្រើសរើសបញ្ជូលក្នុងក្របខណ្ឌចៅក្រម ក៏អាចធ្វើឡើងតាមរយៈការប្រឡងប្រជែងផ្ទៃក្នុងពីក្នុងចំណោមមន្រ្ដីរាជការ និងក្រឡាបញ្ជី ដែលមានលក្ខខណ្ឌដូចខាងក្រោម៖

         - ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ

         - មានបទពិសោធន៍ក្នុងវិស័យច្បាប់ ឬយុត្តិធម៌យ៉ាងតិច ៥ឆ្នាំ

         - មានអាយុមិនលើសពី ៤៥ឆ្នាំ គិតដល់ថ្ងៃប្រឡង ។ ចំពោះមេធាវី ក៏អាចប្រឡងចូលក្របខណ្ឌនេះបានដែរ ដោយត្រូវគោរពតាមគោលការណ៍ទាំង៣ចំណុចខាងលើនេះ ។

  • ការបណ្ដុះបណ្ដាល

សាលាភូមិន្ទចៅក្រមជ្រើសរើស និងធានារ៉ាបរងការបណ្ដុះបណ្ដាលវិជ្ជាជីវៈចៅក្រមការបណ្ដុះបណ្ដាលបន្ដ និងវិក្រឹត្យការ ចៅក្រម និងព្រះរាជអាជ្ញាដែលកំពុងបំពេញការងារនៅតាមសាលាជម្រះក្ដីនៃព្រះរាជាណាចក្រកម្ពុជា។ សិស្សចៅក្រមទទួលការបណ្ដុះបណ្ដាលដែលមានរយៈពេល ២ឆ្នាំនៅសាលាភូមិន្ទចៅក្រម ព្រមទាំងឆ្លងកាត់កម្មសិក្សាដែលត្រូវបានកំណត់ ។

  • ការតែងតាំង

សិស្សចៅក្រម ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយជោគជ័យត្រូវតែងតាំងដោយព្រះរាជក្រឹត្យជាចៅក្រមកម្មសិក្សា ក្នុងឋានន្ដរសក្ដិជាអនុចៅក្រមថ្នាក់ដំបូងគេ ។ បន្ទាប់ពីបំពេញកម្មសិក្សាចប់សព្វគ្រប់ហើយ ព្រះរាជអាជ្ញាកម្មសិក្សាត្រូវតាំងស៊ុបក្នុងក្របខណ្ឌចៅក្រម និងមានឋានន្ដរសក្តិជាអនុចៅក្រមថ្នាក់ដំបូងគេ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login