Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-20 10:04

តួនាទីរបស់ចៅក្រមស៊ើបសួរ

  • ទទួលពាក្យបណ្ដឹង ចៅក្រមស៊ើបសួរ ទទួលពាក្យបណ្ដឹងអំពីអង្គហេតុដែលមានចែងនៅក្នុងដីកា សន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញា ។
  • បើកការស៊ើបសួរ ចៅក្រមស៊ើបសួរ ត្រូវស៊ើបសួរតែអង្គហេតុតែប៉ុណ្ណោះ ប្រសិនបើលេចអង្គហេតុថ្មី ដែលអាចជាបទល្មើសព្រហ្មទណ្ឌនៅក្នុងពេលស៊ើបសួរ ចៅក្រមស៊ើបសួរត្រូវជូនព័ត៌មានអំពីអង្គហេតុថ្មីនោះទៅព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញាអាចប្ដឹងសុំឱ្យចៅក្រមស៊ើបសួរបើកការស៊ើបសួរអំពីអង្គហេតុថ្មីនោះ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែម បើគ្មានដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែមទេ ចៅក្រមស៊ើបសួរគ្មានសិទ្ធិអំណាចស៊ើបសួរអំពីអង្គហេតុថ្មីនោះបានឡើយ ។ ប៉ុន្ដែ​ចៅក្រមស៊ើបសួរ មិនចាំបាច់សុំដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែមទេ ប្រសិនបើអង្គហេតុថ្មីនោះ​ជាស្ថានទម្ងន់ទៅលើអង្គហេតុដែលមានចែងនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរដំបូង។ ចៅក្រមស៊ើបសួរអាចសុំឱ្យចៅក្រមផ្សេង ឬមន្រ្ដីនគរបាលយុត្តិធម៌ ឬអង្គភាពនគរបាលយុត្តិធម៌បំពេញកិច្ចខ្លះ តាមដីកាចាត់ឱ្យស៊ើបសួរជំនួស ។ ចៅក្រមស៊ើបសួរ អាចចុះទៅដល់ទីកន្លែងជាមួយក្រឡាបញ្ជីរបស់ខ្លួននៅលើវិសាលភាពសមត្ថកិច្ច ដែលដីនៃតុលាការជាន់ដំបូង ដើម្បីបំពេញកិច្ចស៊ើបសួរដែលខ្លួនយល់ថាមានប្រយោជន៍ជាអាទិ៍ ការពិនិត្យសម្ភារៈ ការឆែកឆេរ និងការចាប់យកវត្ថុតាង តែចៅក្រមស៊ើបសួរត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញាអំពីការចុះទៅពិនិត្យនោះក្នុងករណីនោះ ព្រះរាជអាជ្ញាអាចចុះទៅជាមួយចៅក្រមស៊ើបសួរនោះ ។

         ក- ដីកាដំណោះស្រាយ

សេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរ គឺគេចង់សំដៅទៅលើសេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរ ដែលត្រូវបានគេឱ្យឈ្មោះថា “សេចក្ដីសម្រេច” វាជាការសម្រេចសេចក្ដីដែលតុលាការ ឬចៅក្រមអាចធ្វើដោយមិនឆ្លងកាត់ការទាញហេតុផលដោយផ្ទាល់មាត់បានចៅក្រមស៊ើបសួរបិតការស៊ើបសួរតាមដីកាដំណោះស្រាយ ដីកានេះអាចជាដីការបញ្ជូនទៅជំនុំជម្រះ ឬដីកាលើកលែងចោទប្រកាន់ ។

         ខ- ដីកាលើកលែងចោទប្រកាន់

ចៅក្រមស៊ើបសួរ ចេញដីការលើកលែងចោទប្រកាន់នៅក្នុងករណីដូចតទៅ ៖     

         - អំពើប្រព្រឹត្តមិនមែនជាបទឧក្រិដ្ឋ បទមជ្ឈឹម ឬបទលហុ

         - ជនប្រព្រឹត្តអំពើនោះនៅតែមិនស្គាល់

         - គ្មានភស្ដុតាងដាក់បន្ទុកគ្រប់គ្រន់លើជនត្រូវចោទ។

ករណីនេះចៅក្រមស៊ើបសួរ មិនអាចដោះលែងជននោះភ្លាមបានទេ លុះត្រាតែផុតររយៈពេលប្ដឹងឧទ្ធរណ៍របស់ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញា ដែលមានរយៈពេល១ខែ គិតពីពេលប្រកាសដីកាសម្រាប់អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ និង៥ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងពីដីកាសម្រាប់អគ្គព្រះរាជអាជ្ញា ជនត្រូវចោទ ដើមបណ្ដឹងរដ្ឋប្បវេណី និងជនដែលសុំឱ្យប្រគល់វត្ថុចាប់យកឱ្យខ្លួនវិញ ។

         គ- បញ្ជូនទៅជំនុំជម្រះ

ប្រសិនបើយល់ឃើញថា អំពើនោះជាបទឧក្រិដ្ឋ បទមជ្ឈឹម ឬបទលហុ ចៅក្រមស៊ើបសួរសម្រេចបញ្ជូនជនត្រូវចោទទៅមុខតុលាការជំនុំជម្រះ ការបញ្ជូនជនត្រូវចោទទៅតុលាការជំនុំជម្រះនេះធ្វើឡើយតាមរយៈ “ដីកាបញ្ជូនសំណុំរឿងទៅជំនុំជម្រះ” ដោយដីកានេះត្រូវរៀបរាប់អំពើដែលត្រូវចោទប្រកាន់ និងឈ្មោះបទល្មើសតាមច្បាប់ ។ ដីកានេះ ត្រូវជូនដំណឹងក្នុងរយៈពេលខ្លីបំផុតដល់ព្រះរាជអាជ្ញា ជនត្រូវចោទ និងដើមបណ្ដឹងរដ្ឋប្បវេណី ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login