យុវជនដែលជាអ្នកដឹកនាំត្រូវមានគុណសម្បត្តិដូចតទៅ៖
- មានសុខភាពល្អ រាងកាយមាំមួន
- មានគំនិតផ្តួចផ្តើមថ្មី ចេះរៀបចំផែនការ
- ចេះចាត់ចែងការងារ យល់ទុក្ខធុរៈសមាជិក
- មានប្រាជ្ញាឈ្លាសវៃ ចេះក្តាប់បាននូវកាលៈទេសៈ
- កា្លហាន មានឆន្ទៈមុះមុតហ៊ានតស៊ូអំណត់ព្យាយាម
- មានប្រជាប្រិយភាព មានទំនាក់ទំនងល្អពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម
- ម៉ឺងម៉ាត់ ម៉ត់ចត់ មានមនសិការក្នុងការងារ
- មានគំនិតរិះគិត គំនិតអធ្យាស្រ័យទូលំទូលាយ
- ចេះដោះស្រាយទំនាស់ និងបញ្ជៀសទំនាស់ដោយសន្តិវិធី
- ស្មោះត្រង់ មានឧត្តមគតិគិតពីផលប្រយោជន៍រួម
- គោរពច្បាស់វិន័យ មិនបំពានច្បាប់ ការពារយុត្តិធម៌មិនលំអៀង
- មានសមត្ថភាពអាចជំនួសមនុស្សចាស់បាន ។