វិស័យដែលជួយឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនមានដូចជា ៖
- វិស័យកសិកម្ម ៖ ប្រទេសកម្ពុជា ជាប្រទេសកសិកម្ម មានប្រជាជនប្រហែល ៨៥% ជាកសិករ ដែលមានផ្ទៃដីដាំដុះដំណាំជាប្រភេទដីប្រកបដោយជីវជាតិ សម្បូរប្រភពទឹកសម្រាប់ស្រោចស្រព និងអាកាសធាតុក្តៅហើយសើម ដែលអំណោយផលដល់ការបង្ករបង្កើនផលស្ទើគ្រប់ប្រភេទ។ ម៉្យាងវិញទៀត កម្ពុជាក៏បានផ្តល់នូវបច្ចេកទេសក្នុងការដាំដុះ ថែទាំ និងមានការជួយជ្រោមជ្រែងលើការរកទីផ្សារឲ្យកសិករផងដែរ ។ ដំណាំដែលមានភាពល្បីល្បាញនិងធ្វើការនាំចេញទៅបរទេសមានដូចជា ស្រូវ អង្ករ ម្រេច ដំណាំហូបផ្លែ កៅស៊ូជាដើម ។ វិស័យ មួយនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយទ្រទ្រង់ កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍសេដ្ឋកកិច្ចជនបទ ។
- វិស័យទេសចរណ៍ ៖ ប្រទេសកម្ពុជាសម្បូរទៅដោយរមណីដ្ឋានទេសចរណ៍គួរជាទីទាក់ទាញភ្ញៀទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន ដូចជារមណីយដ្ឋានបែបប្រវត្តិសាស្រ្ត បែបធម្មជាតិ បែបកែច្នៃ និងទីកន្លែងសក្ការៈបូជា ផ្សេងៗទៀត ដែលមានពាសពេញផ្ទៃប្រទេស ។ កំណើនភ្ញៀវទេសចរណ៍មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារមានការយកចិត្តដាក់ពីររដ្ឋាភិបាល ការចូលរួមរបស់ប្រជាជន អង្គការនានា និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ។ ដោយសារកត្តាខាងលើនេះហើយនាំឲ្យប្រទេសកម្ពុជាយើង ទទួលបានផលប្រយោជន៍ជាច្រើនដូចជា ទទួលបានចំណូលពីការលក់នូវផលិតផលផ្សេងៗ ការបង់ពន្ធ ការផ្សព្វផ្សាយពីទំនៀមទម្លាប់ខ្មែរ ការកោតសសើរ ទំនាក់ទំនង់ជាលក្ខណៈអន្តរជាតិ ការទទួលស្គាល់នៅលើឆាកអន្តរជាតិ ។ល។
- វិស័យកាត់ដេរនិងវាយនភ័ណ្ឌ ៖ ចាប់តាំងពីពេលដែលប្រទេសកម្ពុជាយើងងាកមកអនុវត្តសេដ្ឋកិច្ចតាមបែបទីផ្សារសេរីរួចមក មានវិនិយោគទន់បរទេសជាច្រើនបានសម្លឹងមកមើលឃើញពីសក្កានុពល និងភាពអំណោយរបស់កម្ពុជា ។ វិស័យកាត់ដេរមានការរីកចម្រើនខ្លាំងឡើង នៅពេលដែលកម្ពុជាគោរពតាម លក្ខខណ្ឌផ្សេងៗរបស់ប្រទេសបញ្ជាទិញ មានដូចជាសហរដ្ឋអាមេរិក បណ្តាលប្រទេសក្នុងសហគមន៍អ៊ឺរ៉ុបជាដើម។ វិស័យទាំងនេះបានផ្តល់ជាការងារដល់កម្មកររាប់ម៉ឺននាក់ ហើយក្នុងនោះភាគច្រើនជាស្រ្តីដែលមកពីជនបទ។ មិនត្រឹមតែប៉ុណ្ណោះទេ វាបានជួយជម្រុញការនាំចេញរបស់កម្ពុជាយើងឲ្យមានការកើនឡើង ដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសយើងមានការរីកចម្រើនមួយផ្នែកធំផងដែរ។
- វិស័យសំណង់ ៖ មកដល់ពេលនេះ វាជាវិស័យដ៏សំខាន់មួយ នៃសេដ្ឋកិច្ច កម្ពុជាដែលគ្រប់សណ្តប់ ២៧% នៃវិស័យឧហ្សាហ៍កម្ម និង ៣៣% នៃការវិនិ យោគក្នុងវិស័យឧស្សាហ៍កម្ម។ ក្នុងអំឡុងពេលឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៨សកម្មភាពសាងសង់បានកើកឡើងក្នុងអត្រាកំណើនជាមធម្យប្រចាំ ១៥% ខណៈពេលដែលការវិនិយោគក្នុងវិស័យសំណង់នេះ មានចំនួនសរុប ១.៨ ពាន់លានដុល្លារអាមេរិក។ រហូតមកដល់បច្ចុប្បន្ននេះ យើងឃើញមានអគារខ្ពស់ៗ បុរីទំនើបៗ ផ្សារទំនើបៗ នៅទីក្រុងភ្នំពេញក៏ដូចជានៅតាមបណ្តាខេត្តផ្សេងៗទៀត មានការកសាងយ៉ាងផុសផុល ដែលវាបានចូលរួមចំណែកដ៏សំខាន់ក្នុងការធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ។