Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-12-27 15:44

បន្ទាប់ពីបានទទួលកំណត់ហេតុ និងខ្លួនបុគ្គលឃាត់ខ្លួនពីមន្ត្រីនគរយុត្តិធម៌ កាលបើសម្រេចប្រើនីតិវិធីបង្គាប់ឲ្យបង្ហាញខ្លួន ព្រះរាជអាជ្ញាត្រូវ ៖

  • ពិនិត្យ ឬសាកសួរអំពីអត្តសញ្ញាណបុគ្គលដែលគេបញ្ជូនមកឲ្យខ្លួន
  • ឲ្យដំណឹងដល់ជននោះអំពីរឿងរ៉ាវដែលចោទប្រកាន់ និងឈ្មោះបទល្មើស ព្រមទាំងអត្ថបទច្បាប់កំណត់ និងបង្ក្រាបបទល្មើស ។
  • ទទួលស្គាល់យកចម្លើយរបស់សាមីជន ប្រសិនបើជននោះចង់និយាយ ដោយប្រាប់ទៅជននេះថា ក្រោមវិធានបង្ការបែបនេះ ជននេះនឹងត្រូវជំនុំជម្រះនៅក្នុងថ្ងៃនោះតែម្តងដោយសាលាដំបូង ហើយមានសិទ្ធិទទួលជំនួយ ពីមេធាវីតាមការជ្រើសរើសដោយខ្លួនឯង ឬតាមការចាត់តាំងដោយអនុលោមតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី បន្ទាប់ពីបានទទួលការជ្រើសរើស ឬចាត់តាំងរួចហើយ មេធាវីត្រូវបានទទួលដំណឹងភ្លាម ហើយមានសិទ្ធិអាចពិនិត្យសំណុំរឿង និងទំនាក់ទំនងជាមួយជនជាប់ចោទបាន ។
  • ធ្វើកំណត់ហេតុស្តីអំពីការបង្គាប់ឲ្យចូលខ្លួនភ្លាម ។ ការឲ្យដំណឹងអំពីការបង្ការ ដែលធ្វើឡើងដោយកំណត់ហេតុស្តីពីការបង្គាប់ឲ្យចូលបង្ហាញខ្លួនភ្លាម គឺជាដីកាកោះ ប្រគល់ឲ្យជនត្រូវចោទ ហើយដែលក្នុងខណៈនោះ ជនត្រូវចោទត្រូវបានទទួលឈ្មោះថា ជាជនជាប់ចោទ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login