Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-12-30 15:26

ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នក្នុងករណីបទឧក្រិដ្ឋ ត្រូវបែងចែកជា៣ផ្នែក តាមនីតិភាពនៃបុគ្គលដែលរងការចោទប្រកាន់ មានដូចជា ៖

  • នីតិជន ថិរវេលានៃកាឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី៦ខែ បានទេ ប៉ុន្តែនៅពេលផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារពេលបានពីរដង ដោយក្នុងមួយដងៗមានថិរវេលា៦ខែ ។
  • អនីតិជន អាយុចាប់ពី១៦ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី៦ខែបានទេ កាលបើផុតថិរវេលានេះ ចៅក្រមស៊ើបសួរមិនអាចពន្យារពេលនៃការឃុំខ្លួនបណ្តោះអាសន្នបានឡើយ ។
  • អនីតិជន អាយុចាប់ពី១៤ឆ្នាំ ដល់ក្រោម១៦ឆ្នាំ ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី៤ខែបានទេ កាលបើផុតថិរវេលានេះ ចៅក្រមស៊ើបសួរមិនអាចពន្យារពេលនៃការឃុំខ្លួនបណ្តោះអាសន្នបានឡើយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login