ប្រសិនបើអ្នកជាប់ពន្ធយល់ថាការសម្ងាត់ស្តីពីកិច្ចការសារពើពន្ធរបស់ខ្លួនត្រូវបានបំពារបំពានដោយសកម្មភាពរបស់រដ្ឋបាលសារពើពន្ធ តើអ្នកជាប់ពន្ធត្រូវដោះស្រាយតាមនីតិវិធីដូចជា ៖
- ជាបឋមអ្នកជាប់ពន្ធត្រូវដោះស្រាយជាមួយមន្រ្តីពន្ធដារ ដែលអ្នកជាប់ពន្ធប្រាស្រ័យទាក់ទងជាមួយ ។
- ប្រសិនបើអ្នកជាប់ពន្ធនៅតែមិនពេញចិត្តចំពោះការដោះស្រាយ អ្នកជាប់ពន្ធត្រូវពិភាក្សាជាមួយប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ ឬប្រធាននាយកដ្ឋានដែលពាក់ព័ន្ធ ។
- ប្រសិនបើអ្នកជាប់ពន្ធនៅតែមិនពេញចិត្តក្នុងការដោះស្រាយ អ្នកជាប់ពន្ធអាចសុំតវ៉ាទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ។