អ្នកជាប់ពន្ធអាចស្វែងរកការណែនាំ និងព័ត៌មានពីរដ្ឋបាលសារពើពន្ធតាមមធ្យោបាយជាច្រើនដូចជា ៖
- បើកមើលគេហទំព័ររបស់អគ្គនាយដ្ឋានពន្ធដារ ។
- ផ្ញើលិខិតជាលាយលក្ខណ៍អក្សរមកប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ ឬអង្គភាពពន្ធដារដែលគ្រប់គ្រងសហគ្រាសរបស់អ្នកជាប់ពន្ធ ។
- សុំយោបល់ដោយផ្ទាល់មាត់មកការិយាល័យសេវាអ្នកជាប់ពន្ធ និងចុះបញ្ជីនៃសាខាពន្ធដារខេត្ត-ខណ្ឌ ឬអង្គភាពពន្ធដារដែលគ្រប់គ្រងសហគ្រាសរបស់អ្នកជាប់ពន្ធ ។
- សុំយោបល់តាមទូរស័ព្ទរបស់ការិយាល័យ សេវាអ្នកជាប់ពន្ធ និងចុះបញ្ជីនៃសាខាពន្ធដារខេត្ត-ខណ្ឌ ឬអង្គភាពពន្ធដារ ដែលគ្រប់គ្រងសហគ្រាសរបស់អ្នកជាប់ពន្ធ ។