វិធាននៃដំណោះស្រាយការតវ៉ារបស់អ្នកជាប់ពន្ធអំពីបញ្ហាសារពើពន្ធត្រូវបានកំណត់ដូចជា ៖
- អ្នកជាប់ពន្ធដែលមិនពេញចិត្តនឹងការកំណត់ពន្ធឡើងវិញ ឬសេចក្តីសម្រេចផ្សេងទៀតដែលធ្វើឡើងដោយរដ្ឋបាលសារពើពន្ធអាចធ្វើការតវ៉ាទៅអគ្គនាយកនៃអគ្គនាយដ្ឋានពន្ធដារ ។ ការតវ៉ាត្រូវមានកម្រិតព្រំដែនតែត្រឹមដើមហេតុ ឬព័ត៌មានផ្សេងទៀតដែលមាននៅក្នុងការកំណត់ពន្ធឡើងវិញ សេចក្តីសម្រេច ឬនីតិវិធីនៃការកំណត់ពន្ធឡើងវិញប៉ុណោ្ណះ ។
- ការតវ៉ាខាងរដ្ឋបាលត្រូវធ្វើជាលាយលក្ខណ៍អក្សរតាមទម្រង់មាត្រា ១២១ នៃចសព និងត្រូវដាក់ជូនរដ្ឋបាលសារពើពន្ធក្នុងរយៈពេល ៣០ថ្ងៃក្រោយថ្ងៃដែលអ្នកជាប់ពន្ធបានទទួលលិខិតជូនដំណឹងទារបំណុលពន្ធរបស់រដ្ឋបាលសារពើពន្ធ ។
- ការតវ៉ាខាងរដ្ឋបាលពុំធ្វើឲ្យអ្នកជាប់ពន្ធរួចផុតពីកាតព្វកិច្ចបង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗដែលបញ្ជាក់នៅក្នុងលិខិតជូនដំណឹងទារបំណុលពន្ធឡើយ ។