តាមមាត្រា១១៨ និង១២០ នៃចសពក្នុងករណីដែលអ្នកជាប់ពន្ធនៅតែជំទាស់ នឹងសេចក្តីសម្រេចផ្សេងៗ ឬអំពើខុសឆ្គងណាមួយរបស់រដ្ឋបាលសារពើពន្ធ អ្នកជាប់ពន្ធមានសិទ្ធិដាក់ពាក្យបណ្តឹងតវ៉ា ។ រដ្ឋបាលសារពើពន្ធមានការណែនាំអំពីនីតិវិធីដូចជា ៖
- ជាដំបូងអ្នកជាប់ពន្ធត្រូវដោះស្រាយបញ្ហាជាមួយមន្រ្តីពន្ធដារ ដែលទទួលបន្ទុកកិច្ចការនោះ ។
- ប្រសិនបើអ្នកជាប់ពន្ធនៅតែមិនពេញចិត្ត ឬយល់ថាពិបាកលើបញ្ហាមកពិភាក្សាជាមួយមន្ត្រីទទួលបន្ទុក សូមដោះស្រាយជាមួយប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ ឬអង្គភាពពន្ធដារ ដែលគ្រប់គ្រងសហគ្រាសរបស់អ្នកជាប់ពន្ធ ។
- ប្រសិនបើអ្នកជាប់ពន្ធ នៅតែមិនពេញចិត្តចំពោះការដោះស្រាយបណ្តឹងតវ៉ា សូមដាក់ពាក្យបណ្តឹងតវ៉ា ជូនមកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ។
- ប្រសិនបើអ្នកជាប់ពន្ធ នៅតែមិនពេញចិត្តចំពោះការដោះស្រាយបណ្តឹងរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ សូមដាក់ពាក្យបណ្តឹងតវ៉ាទៅគណៈកម្មាធិការសម្រុះសម្រួលសារពើពន្ធ ។
- ប្រសិនបើអ្នកជាប់ពន្ធ នៅតែមិនពេញចិត្តចំពោះការដោះស្រាយបណ្តឹងរបស់គណៈកម្មការសម្រុះសម្រួលសារពើពន្ធ សូមដាក់ពាក្យបណ្តឹងតវ៉ាទៅតុលាការ ។