Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-01-15 15:34

ការផ្តល់ព័ត៌មានដល់អ្នកជាប់ពន្ធមានដូចជា ៖

  • លិខិតស្នាម ឬលិខិតជូនដំណឹងដែលរដ្ឋបាលសារពើពន្ធផ្តល់ទៅឲ្យអ្នកជាប់ពន្ធ មានលក្ខណៈជាការដាក់ឲ្យអ្នកជាប់ពន្ធនោះមានកាតព្វកិច្ចចំពោះរដ្ឋបាលសារពើពន្ធ លុះណាតែលិខិតស្នាមឬលិខិតជូនដំណឹងនោះត្រូវបានធ្វើជាលាយលក្ខណ៍អក្សរ និងត្រូវបានប្រគល់ឲ្យដល់អ្នកជាប់ពន្ធ ​។
  • ក្នុងករណីដែលបទប្បញ្ញត្តិស្តីពីពន្ធដារ តម្រូវឲ្យរដ្ឋបាលសារពើពន្ធផ្តល់លិខិតស្នាម ឬដំណឹងជាលាយលក្ខណ៍អក្សរទៅឲ្យបុគ្គលណា លិខិតស្នាមឬលិខិតជូនដំណឹងនោះត្រូវបានចាត់ទុកថាបានប្រគល់យ៉ាងត្រឹមត្រូវ លុះណាតែបានប្រគល់ឲ្យបុគ្គលនោះ ឬក៏បានធ្វើតាមប្រៃសណីយ៍ជាលិខិតអនុសិដ្ឋទៅអាសយដ្ឋានតាមផ្លូវច្បាប់របស់បុគ្គលនោះ ។
  • កាលបរិច្ឆេទនៃលិខិតស្នាម ឬលិខិតជូនដំណឹងផ្សេងៗ គឺជាកាលបរិច្ឆេទនៃការប្រគល់ឲ្យបុគ្គល​ ។ ក្នុងករណីលិខិតស្នាម ឬលិខិតជូនដំណឹងត្រូវបានផ្ញើ​តាមលិខិតអនុសិដ្ឋកាលបរិច្ឆេទនៃការជូនដំណឹង​ គឺជាកាលបរិច្ឆេទនៃការបោះត្រាលើលិខិតអនុសិដ្ឋរបស់ការិយាល័យប្រៃសណីយ៍ ។
  • លិខិតស្នាម ឬលិខិតជូនដំណឹងនោះត្រូវបានចាត់ទុកថាបានប្រគល់ទទួលត្រឹមត្រូវ កាលបើលក្ខខណ្ឌក្នុងចំណុច២ ត្រូវបានបំពេញរួចហើយ ទោះបីជាបុគ្គលដែលត្រូវបានជូនដំណឹងនោះបដិសេធការប្រគល់ ឬការទទួលិខិតអនុសិដ្ឋក្តី ។
  • ក្នុងករណីដែលអាសយដ្ឋានរបស់បុគ្គលត្រូវបានផ្លាស់ប្តូរ ហើយបុគ្គលមិនបានជូនដំណឹងដល់រដ្ឋបាលសារពើពន្ធអំពីការផ្លាស់ប្តូរនោះទេ លិខិតស្នាមឬលិខិតជូនដំណឹងដែលបានបញ្ជូនទៅអាសយដ្ឋាន ដែលបានស្គាល់ចុងក្រោយបង្អស់ ត្រូវចាត់ទុកថាបានប្រគល់ទទួលត្រឹមត្រូវ ។
  • ក្នុងករណីដោយមូលហេតុណាមួយដែលលិខិតស្នាម ឬលិខិតជូនដំណឹងមិនអាចផ្តល់ដល់អ្នកជាប់ពន្ធដូចមានចែងខាងលើនេះ លិខិតស្នាម ឬលិខិតជូនដំណឹងត្រូវបានចាត់ទុកថាបានប្រគល់យ៉ាងត្រឹមត្រូវ ប្រសិនបើរដ្ឋបាលសារពើពន្ធបាន ៖

ក- បិទលិខិតស្នាម ឬលិខិតជូនដំណឹងភ្ជាប់ទៅនឹងទ្វារនិវាសនដ្ឋាន ឬទីកន្លែងប្រកបអាជីវកម្មរបស់អ្នកជាប់ពន្ធ ឬ

ខ- ផ្សព្វផ្សាយតាមសារព័ត៌មានដោយតម្រូវឲ្យអ្នកជាប់ពន្ធចូលមករដ្ឋបាលសារពើពន្ធមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទផ្សព្វផ្សាយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login