Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-01-15 15:39

អាចជាប់ពន្ធអាចស្វែងរកជំនួយក្នុងការធ្វើការងារជាមួយរដ្ឋបាលសារពើពន្ធ ។ អ្នកជាប់ពន្ធអាចជ្រើសរើសបុគ្គលណាម្នាក់តាមតម្រូវការ លើកលែងតែមន្ត្រីពន្ធដារ ។ ដូចមានចែងក្នុងមាត្រា ១០៦ នៃចសព ៖

  • អ្នកជាប់ពន្ធត្រូវធ្វើការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរទៅឲ្យបុគ្គលម្នាក់ទៀត ឲ្យធ្វើសកម្មភាពជំនួសមុខខ្លួន ក្នុងបញ្ហាពន្ធដារ ។
  • អ្នកជាប់ពន្ធអាចកំណត់ព្រំដែនសិទ្ធិអំណាចនៃការផ្ទេរសិទ្ធិ ។
  • រដ្ឋបាលសារពើពន្ធតម្រូវឲ្យបុគ្គលដែលធ្វើសកម្មភាព ក្នុងនាមអ្នកជាប់ពន្ធលើមូលដ្ឋាននៃការផ្ទេរសិទ្ធិដាក់ជូនពិនិត្យនូវភស្តុតាងជាលាយលក្ខណ៍អក្សរនៃការផ្ទេរសិទ្ធិនោះ ។
  • ទោះបីជាអ្នកជាប់ពន្ធមានអ្នកតំណាងមកធ្វើការជាមួយរដ្ឋបាលសារពើពន្ធក៏ដោយ អ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចទទួលខុសត្រូវដោយផ្ទាល់ចំពោះរាល់សកម្មភាពរបស់បុគ្គល ដែលជាតំណាងតាមផ្លូវច្បាប់ដែលបានទទួលការផ្ទេរសិទ្ធិពីខ្លួន រហូតដល់ពេលណាដែលរដ្ឋបាលសារពើពន្ធបានទទួលសេចក្តីបញ្ជាក់ជាលាយលក្ខណ៍អក្សរពីអ្នកជាប់ពន្ធស្តីអំពីការលុបចោលនូវការផ្ទេរសិទ្ធិនោះវិញ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login