Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-01-17 15:58

ការទូទាត់ទាំងឡាយខាងក្រោមដែលធ្វើឡើងជាសាច់ប្រាក់ ឬជាវត្ថុឲ្យទៅនិវាសនជន ដោយអ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្មត្រូវជាប់ពន្ធកាត់ទុក ។

  • សេវាកម្ម ៖ ប្រាក់ចំណូលដែលរូបវន្តបុគ្គលទទួលបានពីការបំពេញសេវានានារួមមាន ការគ្រប់គ្រង ឬការពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែល ។ សេវាទាំងនេះរួមមានសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល ក្រៅតែពីការផលិត និងការលក់ទំនិញភតិសន្យាការជួល ឬការលក់នូវទ្រព្យសម្បត្តិ និងក្រៅពីសកម្មភាពបម្រើការងារដែលជាប់ពន្ធលើប្រាក់បៀវត្ស ។ ប្រាក់ចំណូលនេះមានជាអាទិ៍ប្រាក់ចំណូលពីកំរៃជើងសារ ឬជើងសារជំនួញប្រាក់ចំណូលពីសកម្មភាពដឹកជញ្ជូនជួសជុល សាងសង់ គ្រប់គ្រង ឬពិគ្រោះយោបល់ ប្រាក់ចំណូលបានពីសេវា វិទ្យាសាស្ត្របច្ចេកទេស សិល្បៈ ឬការអប់រំ ប្រាក់ចំណូលបានពីសេវាខាងវេជ្ជសាស្ត្រ ទន្តសាស្ត្រ នីតិសាស្ត្រ វិស្វកម្ម ស្ថាបត្យកម្ម ការសិក្សា និងស្រាវជាវគណនេយ្យ ។ល។
  • សួយសារពីទ្រព្យសកម្មអរូបី ៖ សម្រាប់គោលដៅនៃពន្ធកាត់ទុក សួយសារពីទ្រព្យសកម្មអរូបី គឺសំដៅដល់ចំណូលបានមកពីការអនុញ្ញាតឲ្យប្រើប្រាស់សិទ្ធិ បោះពុម្ពផ្សាយលក់ស្នាដៃអក្សរសាស្ត្រសិល្បៈវិទ្យាសាស្ត្រ ឬសិទ្ធិប្រហាក់ប្រហែល (ក្នុងនោះមានរាប់បញ្ចូលទាំងសិទ្ធិថតចំលង និងផ្សាយខ្សែអាត់សម្លេងឬវីដេអូ) ចំណេះដឹង ឬចំណេះធ្វើ ឬព័ត៌មានទាក់ទិននឹងបទពិសោធន៍ផ្សេងៗក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកទេស។ល។ ការផ្ទេរសិទ្ធិលើចំណេះ ឬព័ត៌មានដូចមានរៀបរាប់ នៅក្នុងកថាខណ្ឌនេះឬការផ្តល់យោបល់ ឬការផ្តល់សេវាទាក់ទិននឹងការអនុវត្ត ឬការប្រើប្រាស់សិទ្ធិដូចមានរៀបរាប់នៅក្នុងកថាខណ្ឌនេះ។
  • សូយសារបានមកពីភាគកម្មក្នុងធនធានរ៉ែ ៖ សម្រាប់គោលដៅនៃពន្ធកាត់ទុក សួយសារបានមកពីភាគកម្មក្នុងធនធានរ៉ែសំដៅដល់រាល់អត្ថប្រយោជន៍ជាប្រាក់ ឬជាវត្ថុដែលទទួលបានទាក់ទិននឹងភាគកម្មនេះ ក្រៅតែពីប្រាក់ចំណេញបានមកពីអាជីវកម្មលើធនធាននេះ និងភាគលាភដែលត្រូវជាប់ពន្ធតាមបទប្បញ្ញត្តិដោយឡែក ។
  • ចំណូលពីការប្រាក់ (ស្ថាប័នមិនមែនធនាគារ ឬស្ថាប័នសញ្ជ័យធន) ៖ ការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជនមិនមែនជាធនាគារ ឬស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ទៅឲ្យរូបវន្តបុគ្គល ឬសហគ្រាស ។
  • ថ្លៃឈ្នួល ៖ សម្រាប់គោលបំណងនៃពន្ធកាត់ទុកថ្លៃឈ្នួលពីការជួលចលនទ្រព្យ ឬអចលនទ្រព្យគឺសំដៅដល់សាច់ប្រាក់ ឬវត្ថុ ដែលអ្នកជួលបានបង់សម្រាប់ជាថ្នូរនៃការប្រើប្រាស់ចលនទ្រព្យ (ដូចជាបរិក្ខារឧស្សាហកម្មពាណិជ្ជកម្ម បច្ចេកទេស ឬវិទ្យាសាស្រ្ត ឬអចលនទ្រព្យ (ដូចជាដីធ្លីផ្ទះសម្បែង ឬសំណង់ផ្សេងៗ)។ អចលនទ្រព្យត្រូវមានរួមបញ្ចូលលក្ខណៈទាំងអស់របស់ទ្រព្យបន្ទាប់បន្សំនៃអចលនទ្រព្យនោះ ព្រមទាំងសិទ្ធិអនុវត្តទៅតាមច្បាប់ស្តីពីកម្មសិទ្ធិដីធ្លី សិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើអចលនទ្រព្យ (ក្នុងករណីទ្រព្យនោះមិនមានការខូចខាត ឬបំផ្លិចបំផ្លាញណាមួយ) និងសិទ្ធិនានាដែលបង្កឲ្យមានការទូទាត់តាមចំនួនកំណត់ ឬមិនកំណត់ ។
  • ចំណូលពីការប្រាក់ (ប្រាក់បញ្ញើមានកាលកំណត់ )៖ ការប្រាក់ដែលធនាគារ ឬស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ទៅឲ្យអ្នកជាប់ពន្ធ និវាសនជន (រូបវន្តបុគ្គល និងនីតិបុគ្គល) ដែលមានគណនីបញ្ញើមានកាលកំណត់។
  • ចំណូលពីការប្រាក់ (បញ្ញើសន្សំគ្មានកាលកំណត់ ) ៖ ការប្រាក់ដែលធនាគារ ឬស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ទៅឲ្យរូបវន្តបុគ្គលនិវាសនជនដែលមានប្រាក់បញ្ញើនៅក្នុងគណនីសន្សំគ្មានកាលកំណត់។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login