Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អាករលើតម្លៃបន្ថែម គឺជាអាករកំណត់ទៅលើការចំណាយទិញរបស់អ្នកប្រើប្រាស់ អាករនេះត្រូវប្រមូលពីការប្រកបអាជីវកម្ម និងការនាំចូល ។ ការប្រកបអាជីវកម្មភាគច្រើនទាក់ទិនទៅនិងការផ្គត់ផ្គង់ទំនិញឬសេវា ។ កាប្រកបអាជីវកម្មទាំងនោះត្រូវជាប់អាករលើតម្លៃបន្ថែមប្រសិនបើការផ្គត់ផ្គង៖

  • ធ្វើឡើងក្នុងព្រះរាជាណាចក្រកម្ពុជា
  • ធ្វើឡើងដោយបុគ្គលជាប់អាករ
  • ធ្វើឡើងក្នុងដំណាក់កាលប្រកបអាជីវកម្មឬដំណាក់កាលពង្រីកអាជីវកម្ម
  • គ្មានការបញ្ជាក់ច្បាស់លាស់ថាមិនជាប់អាករឬជាប់អាករលតាមអត្រា០%

ការផ្គត់ផ្គងធ្វើឡើងដោយបុគ្គលជាប់អាករនៅក្នុងព្រះរាជាចក្រកម្ពុជាដែលមិនមែន ជាការផ្គត់ផ្គងមិនជាប់អាករហៅថា ​ការផ្គត់ផ្គងជាប់អាករ ។ បុគ្គលជាប់អាករគឹជារូបវ័ន្តបុគ្គលក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុនមហាជនឬបុគ្គលណាមួយដែលមានផលរបរបានមកពីការផ្គត់ផ្គងជាប់អាករលើសពីកម្រិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី ត្រូវទៅចុះបញ្ជីអាករលើ តម្លៃបន្ថែម ។ ការផ្គត់ផ្គងត្រូវនៅក្រៅដែនអនុវត្តអាករលើតម្លៃបន្ថែមប្រសិនបើការផ្គត់ផ្គងនោះ៖

  • ធ្វើឡើងដោយបុគ្គលដែលមិនមែនជាបុគ្គលជាប់អាករ
  • មិនធ្វើឡើងក្នុងដំណាក់កាលប្រកបអាជិវកម្ម ឬដំណាក់កាលពង្រីកអាជីវកម្ម

អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលធ្វើការផ្គត់ផ្គងជាប់អាការ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែមនិងប្រមូលអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គងទំនិញឬសេវាឲ្យអតិថិជន ។ ទំនិញសំដៅដល់ទ្រព្យរូបីក្រៅពីដីធ្លីនិងប្រាក់កាសរីឯសេវា សំដៅដល់ការផ្តល់អ្វីមួយដែលមានតម្លៃ ក្រៅពីទំនិញ ដីធ្លី និងប្រាក់កាស ។

ការផ្កត់ផ្គងជាប់អាករសំដៅដល់

  • ការផ្គត់ផ្គងទំនិញឬសេវាដោយបុគ្គលជាប់អាករនៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • ការដកយកទំនិញមកប្រើប្រាស់ផ្ទាល់ខ្លួនដោយបុគ្គលជាប់អាករ
  • ការផ្តល់ជាអំណោយឬការផ្គត់ផ្គងក្រោមតម្លៃពិត នូវទំនិញឬសេវាដោយបុគ្គលជាប់អាករ
  • ការនាំចូលទំនិញមកក្នុងតំបនត្រួតពិនិត្យគយនៃព្រះរាជាណាចក្រកម្ពុជា

ការផ្គត់ផ្គងមិនជាប់អាករមានដូចតទៅ

  • សេវាប្រៃសនីយ៍សាធារណៈ
  • សេវារបស់មន្ទីរពេទ្យនិងគ្លីនិក សេវាខាងវេជ្ជសាស្រ្តនិងទន្តសាស្រ្តនិងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្រ្តនិងទន្តសាស្រ្តដែលទាក់ទិននិងការបំពេញសេវាទាំងនេះ
  • សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធាណៈដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ
  • សេវាធានារ៉ាប់រង
  • សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយ ក្នុងកម្រិតតម្លៃដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • សកម្មភាពមិនស្វែងរកចំណេញដើម្បីបំរើផលប្រយោជន៍សាធារណៈដែលទទួលបានស្គាល់ដោយរដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ការនាំចូលនិងការទិញទំនិញសម្រាប់ឬដោយបេកកម្មទូតនិងកុងស៊ុលបរទេសអង្គការអន្តរជាតិនិងទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនាន សម្រាប់យកមកប្រើនៅក្នុងការបំពេញមុខងារជាផ្លូវការរបស់ខ្លួន

អត្រាអាករលើតម្លៃបន្ថែមមាន

  • ១០% សម្រាប់ការនាំចូលឬការផ្គត់ផ្គងទំនិញឬសេវាកម្មក្នុងព្រះរាជាណាចក្រកម្ពុជា
  • ០%សម្រាប់ការនាំចេញ

ការគណនាប្រាក់អាករត្រូវបង់

  • ប្រាក់អាករដែលបានបង់នៅពេលនាំចូលទំនិញ ឬប្រាក់អាករដែលបានបង់លើការទិញទំនិញ ឬសេវាសម្រាប់ប្រកបអាជីវកម្ម ហៅថា អាករលើធាតុចូល
  • ប្រាក់អាករដែលបានគិតយកពីអតិថិជនពីការផ្គត់ផ្គងទំនិញឬសេវាហៅថា អាករលើធាតុចេញ
  • ប្រាក់អាករត្រូវបង់ អាករលើធាតុចេញ អាករលើធាតុចូល

អាករលើធាតុចូលដែលមិនអាចកាត់កងបាន

អាករលើធាតុចូលដែលមិនអាចកាត់កងបានរួមមានប្រាក់អាករដែលបានបង់លើ៖

  • ចំណាយទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែលើកលែងតែបុគ្គលជាប់អាករមានអាជីវកម្មជាអ្នកផ្គត់ផ្គង ការទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ
  • ការទិញឬការនាំចូលរថយន្ត លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកលក់ ឬជួលរថយន្ត
  • ការទិញឬកានាំចូលផលិតផលតេលសិលាមួយចំនួន លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកផ្គត់ផ្គង ផលិតផលតេលសិលាទាំងនោះ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login