Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-02-29 14:48

បច្ចុប្បន្នមានភស្តុតាងជាច្រើនបង្ហាញថា មានសហគ្រាសជាច្រើនបានប្រកាសថា ត្រូវមានការវាយតម្លៃឡើងវិញនូវអគ្គនាយកដ្ឋានពន្ធដារ ចំពោះការប្រមូលចំណូល-ចំណាយរបស់សហគ្រាស ។ ប្រការនេះ បានធ្វើឱ្យរដ្ឋបាត់បង់ចំណូលពន្ធមួយចំណែកធំ ។ ប្រការនេះទាមទារឱ្យមានការពង្រឹងការអនុវត្តច្បាប់ ពិសេសការងាររបស់មន្ត្រីសវនកម្មពន្ធដារដែលមានតួនាទីត្រួតពិនិត្យ និងវាយតម្លៃលើការប្រកាសចំនូលចំណាយ ហើយជំរុញឱ្យមានការហូតពន្ធ និងការដាក់ពិន័យចំពោះសហគ្រាសដែលបានប្រព្រឹត្តផ្ទុយទៅនឹងច្បាប់ស្តីពីសារពើពន្ធ និងច្បាប់ពាក់ព័ន្ធដទៃទៀត ។ មន្រ្តីសវនកម្មពន្ធដារត្រូវមានផែនការ សវនកម្មតាមសហគ្រាស វិធីសាស្រ្តក្នុងការជ្រើសរើសអ្នកជាប់ពន្ធដែលត្រូវធ្វើសវនកម្មពន្ធដារ និងបច្ចេកទេសជាក់លាក់នានា ដើម្បីពិនិត្យមើលលើទិន្នន័យ ធ្វើការស្រាវជ្រាវ និងវិភាគ ធ្វើផែនការផ្ទៀងផ្ទាត់ និងគ្រប់គ្រងហានិភ័យ ។ ជាមួយនេះ មន្ត្រីសវនកម្មពន្ធដារ ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តច្បាប់សារពើពន្ធ និងច្បាប់ពាក់ព័ន្ធនានា ហើយពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតចំពោះការត្រួតពិនិត្យ និងវាយតម្លៃទៅលើការប្រកាសចំណូលចំណាយរបស់សហគ្រាស ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login