Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-02-29 14:45

អគ្គនាយកដ្ឋានមានបេសសកម្មធ្វើឱ្យសម្រេចការអនុវត្តច្បាប់ និងបទបញ្ញតនានាស្តីពីពន្ធដារដូចជា ៖

  • ផ្តល់សេវាអ្នកជាប់ពន្ធរួមមានការផ្តល់ព័ត៌មាន អប់រំ ពន្យល់ណែនាំ
  • អនុវត្តកម្មវិធីចាប់បង្ខំដោយការធ្វើសវនកម្ម ការអនុវត្តវិធានការតឹងទារ និងអនុវត្តទោសទ័ណ្ឌ តាមការអនុវត្តនៃច្បាប់ ពន្ធដារចំពោះអ្នកជាប់ពន្ធដែលមិនបានប្រព្រឹត្តត្រឹមត្រូវតាមច្បាប់
  • ប្រមូលចំណូលពន្ធ និងបង់ប្រាក់ពន្ធចូលថវិកាជាតិតាមការកំណត់នៃច្បាប់
  • ផ្តល់សេវា និងអប់រំអ្នកជាប់ពន្ធ ដើម្បីធានាថាច្បាប់ស្តីពីពន្ធដារត្រូវបានអនុវត្ត និងគោរពត្រឹមត្រូវ
  • អនុវត្តកម្មវិធីចាប់បង្ខំឱ្យមានការទទួលខុសត្រូវ និងស្មើភាពចំពោះអ្នកជាប់ពន្ធដែលមិនគោរពច្បាប់
  • អនុវត្តគោលការណ៍យុត្តិធម៌ក្នុងការអនុវត្តច្បាប់ស្តីពីពន្ធដារ ដើម្បីបង្កើនជំនឿទុកចិត្តចំពោះរដ្ឋបាលសារពើពន្ធ
  • បន្ថយការចំណាយរបស់រដ្ឋបាលសារពើពន្ធក្នុងការរៀបចំកម្មវិធី និងកិច្ចដំណើរការរបស់ខ្លួន ដើម្បីធ្វើឱ្យមានភាពសាមញ្ញចំពោះតម្រូវការផ្សេងៗ
  • បង្កើនសមត្ថភាពចំណេះដឹងដល់មន្ត្រីពន្ធដារជាប្រចាំ
  • បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងតាមរយៈគោលនយោបាយ កិច្ចដំណើរការការងារ និងប្រព័ន្ធការងារដែលមានភាពច្បាស់លាស់ទំនើប និងការទទួលខុសត្រូវខ្ពស់ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login