រាល់ទំនិញនាំចូលតាមកុងតឺន័រទាំងអស់ត្រូវស្កែនលើកលែងតែ ៖
- ទំនិញនាំចូលសម្រាប់អង្គទូត ឬអង្គការមានអភ័យសិទ្ធិការទូត អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលនានា ដែលត្រូវបានទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាល
- ទំនិញជាអំណោយមនុស្សធម៌ ជាជំនួយ ការនាំចូលតាមរយៈឥណទានកម្ចីរបស់រដ្ឋ ព្រមទាំងទំនិញនាំចូលរបស់អង្គភាពរដ្ឋ
- ទំនិញដែលទទួលការអនុញ្ញាតដោយឡែកឲ្យរួចពីកាតព្វកិច្ចនេះពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ទំនិញនាំចូលដោយក្រុមធុរៈជនល្អបំផុត តាមគោលការណ៍នៃការគ្រប់គ្រងហានិភ័យគយ ។