សព្វថ្ងៃនេះទីផ្សារកាហ្វេគឺធំចំណែកឯការប្រកួតប្រជែងក៏ច្រើនផងដែរ។សម្រាប់អ្នកដែលចង់ប្រឡូកចូលក្នុងទីផ្សារនេះអ្នកអាចយកចំនុចទាំងបីខាងក្រោមយកទៅពិចារណាឬអនុវត្តក្នុងអាជីវកម្មរបស់អ្នក។ចំណុចខាងក្រោមនេះគឺគ្រាន់ជាកត្តាខ្លះៗដែលអាចជួយដល់ហាងកាហ្វេអោយទទួលបានអតិថិជនច្រើនជាងមុនប៉ុន្តែក៏មានវិធីសាស្រ្តជាច្រើនទៀតដែលអាចធ្វើអោយអ្នកជោគជ័យក្នុងអាជីវកម្មមួយនេះបាន។
- តម្លៃសមរម្យ៖ប្រសិនបើអ្នកចង់ចាប់បានអតិថិជនថ្មីនិងមិនចង់អោយអតិថិជនចាស់ឈប់ចូលហាងរបស់អ្នកទេនោះអ្នកមិនត្រូវធ្វើអោយតម្លៃលើសទីផ្សារនោះទេព្រោះសព្វថ្ងៃនេះទីផ្សារកាហ្វេមានការប្រកួតប្រជែងដែលធ្វើអោយអតិថិជនមានជម្រើសច្រើន។ប៉ុន្តែប្រសិនបើហាងរបស់អ្នកមានចំណុចពិសេសជាងគេក្នុងទីផ្សារនោះអ្នកអាចតម្លើងតម្លៃអោយលើសគេបានតួយ៉ាងដូចជា Brownនឹង Starbucksកំពុងធ្វើសព្វថ្ងៃនេះ។ដូចនេះប្រសិនបើចង់លក់អោយបានថ្លៃជាងគេអ្នកត្រូវតែបង្កើតអោយមានអ្វីដែលល្អប្លែកពីគេដូចជារសជាតិ សេវាកម្ម ឬបរិយាកាសក្នុងហាងជាដើម។
- ទាក់ទាញយុវវ័យ៖ កាលពីមុនអ្នកដែលចូលចិត្តផឹកកាហ្វេមានតែមនុស្សចាស់ សព្វថ្ងៃនេះពួកគាត់ក៏នៅតែចូលចិត្តកាហ្វេផងដែរប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឹយុវវ័យដែលនិយមកាហ្វេមានការកើនឡើងគួរអោយកត់សម្គាល់។ហេតុផលនេះហើយដែលអ្នកគួរតែសិក្សាស្វែងយល់ពីចំណង់ចំណូលចិត្តរបស់យុវវ័យដើម្បីទាក់ទាញពួកគាត់អោយបានច្រើនតាមរយៈការបញ្ចុះតម្លៃការរចនាក្នុងហាងដែលទាក់ភ្នែកឬផ្តល់ជម្រើសភេសជ្ជៈនិងអាហារច្រើនព្រោះយុវវ័យចូលចិត្តសាកល្បងអ្វីដែលថ្មីក្រៅពីនេះអ្នកក៏អាចប្រើនូវយុទ្ធសាស្រ្តផ្សេងៗដែលអ្នកគិតថានិងមានប្រសិទ្ធភាព។
- ភេសជ្ជៈច្រើនជម្រើស៖ប្រសិនបើអ្នកផ្តល់តែភេសជ្ជៈដដែលៗនោះអតិថិជនថ្មីៗមិនចង់មកនោះទេព្រោះពួកគេគិតថាកន្លែងរបស់អ្នកគ្មានអ្វីគួរអោយពិសេសលើសតម្លៃកន្លែងដទៃឡើយ។សូម្បីតែអ្នកដែលចូលចិត្តកាហ្វេក៏មានថ្ងៃខ្លះចង់សាកល្បងរសជាតិថ្មីឬភេសជ្ជៈថ្មីផងដែរ។ដូចនេះការផ្តល់ជម្រើសច្រើនគឺល្អប៉ុន្តែភេសជ្ជៈទាំងនោះក៏ត្រូវតែមានរសជាតិអាចទទួលយកបានផងដែរព្រោះមានហាងខ្លះផ្តល់ជម្រើសច្រើនចំណែកឯរសជាតិដែលឆ្ងាញ់មានតែប៉ុន្មានមុនប៉ុណ្ណោះ។ឯកសារយោងGoogle