ក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះមនុស្សជាច្រើនងាកមកទិញទំនិញតាមអឺនធើណេតកាន់តែច្រើនមិនថាក្នុងស្រុកឬទិញមកពីបរទេសដូចជា អាមេរិក ឬចិនជាដើម។តើវាផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះដែលជំរុញអោយអតិថិជនជ្រើសរើសយកការទិញទំនិញអនឡាញជាជាងតាមទីផ្សារ?
- ប្រៀបធៀបទំនិញ៖កត្តាចម្បងនោះគឺអតិថិជនអាចប្រៀបធៀបទំនិះរវាងហាងពីរឬច្រើនដោយមិនចាំបាច់ចំណាយពេលនិងកម្លាំងច្រើន។ជាធម្មតាប្រសិនបើយើងចង់ប្រៀបធៀបទំនិញដែលលក់នៅតាមទីផ្សារធម្មតាយើងត្រូវទៅកាន់ពីរបីហាងចំណាយពេលច្រើនហើយម្ចាស់ហាងក៏មិនសប្បាយចិត្តនឹងការសួរមិនទិញផងដែរ។តែទិញតាមអនឡាយអ្នកអាចប្រៀបធៀបតម្លៃគុណភាពសេវាកម្មជាដើម។
- តម្លៃធូរថ្លៃជាង៖ប្រាកដណាស់ថាមានទំនិញអនឡាយខ្លះថ្លៃជាងលក់នៅខាងក្រៅប៉ុន្តែប្រសិនបើអ្នកចេះស្រាវជ្រាវរកកន្លែងលក់ទំនិញអនឡាញនោះអ្នកអាចនឹងទិញបានផលិតផលដែលខ្លួនចង់បានក្នុងតម្លៃទាបជាងទីផ្សារ។
- ជម្រើសច្រើន៖ អ្នកមួយចំនួនប្រាកដជាធ្លាប់ទិញទំនិញមកពីបរទេសជាមិនខាន។តើអ្នកជ្រើសរើសយកការទិញបែបនេះព្រោះអ្វី?កត្តាជាច្រើនដែលធ្វើអោយអ្នកធ្វើបែបនេះដូចជាទំនិញនោះមិនមានលក់ក្នុងស្រុកឬតម្លៃថ្លៃជាងឆ្ងាយដែលធ្វើអោយអ្នកសុខចិត្តចាំទទួលទំនិញពីបរទេសវិញទោះបីជាចាំយូរបន្តិចក៏ដោយ។ឯកសារយោង Google