ក្នុងការរកស៊ីយើងតែងតែមានធ្វើអោយមានកំហុសដែលពេលខ្លះកំហុសទាំងនោះអាចធ្វើអោយបាត់បង់អតិថិជនក៏ថាបាន។ខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួនក្នុងការទាញយកអតិថិជនដែលយើងបានបាត់បង់មកវិញ។
- គិតថាតើអ្នកចង់បានគេមកវិញដែរឬទេ៖ មិនមែនគ្រប់អតិថិជនសុទ្ធតែល្អសម្រាប់អាជីវកម្មយើងនោះទេព្រោះពួកគាត់ខ្លះពិបាកនឹងរកស៊ីជាមួយមែនទែនម៉្លេះហើយការលែងអោយគាត់ទៅរកស៊ីជាមួយអ្នកផ្សេងក៏ល្អដែរ។បើអតិថិជនដែលឈប់រកស៊ីជាមួយយើងហើយជាអតិថិជនប្រភេទនេះអ្នកមិនចាំបាត់ចំណាយពេលឬថវិកាដើម្បីយកមកវិញទេតែត្រូវតែរក្សាទំនាក់ទំនងល្អព្រោះគាត់អាចនឹងណែនាំអតិថិជនផ្សេងមកយើងវិញ។
- ស្វែងរកហេតុផលដែលគេចាកចេញពីយើង៖ ប្រសិនបើអ្នកដឹងថាគាត់ឈប់រកស៊ីជាមួយយើងព្រោះតែបញ្ហាទាក់ទងនឹងតម្លៃការផ្តល់ជូនបន្ថែមការទូទាត់លុយកាក់ឬការដឹកជញ្ជូនជាដើមអ្នកចាំបាច់ត្រូវតែពិភាក្សាជាមួយគាត់ដើម្បីស្វែងរកចំណុចកណ្តាលមួយដែលភាគីទាំងសងខាងឯកភាព។ប្រសិនបើអ្នកមិនអាចយកគាត់មកវិញបានទេអ្នកអាចសុំយោបល់បន្ថែមពីគាត់ថាយើងត្រូវធ្វើដូចម្តេចអោយល្អជាងមុនដើម្បីយកព័តមានទាំងនោះទៅប្រើជាមួយអតិថិជនផ្សេងៗទៀត។
- មានទំនួសខុសត្រូវ៖បើអ្នកបង្កើតអោយមានកំហុសអ្វីមួយដែលជំរុញអោយគាត់ឈប់រកស៊ីជាមួយអ្នកត្រូវតែសាកសួរគាត់ថាដើម្បីរកស៊ីជាមួយគ្នាវិញតើគាត់ចង់អោយអ្នកធ្វើអ្វីអោយខ្លះ?ដូចចំណុចទីមួយដែរប្រសិនបើគាត់នៅតែមិនយល់ព្រមទៀតយ៉ាងហោចណាស់ក៏ជំនួបចុងក្រោយរវាងភាគីទាំងពីរមានលក្ខណៈល្អប្រសើរមិនមានភាគតឹងតែងនិងធ្វើអោយគាត់យល់ថាអ្នកជាមនុស្សមានទំនួលខុសត្រូវហើយថាមិនត្រូវអាចនឹងណែនាំអតិថិជនថ្មីអោយយើងទៀតផង។
- សុំទោសពួកគាត់៖ មនុស្សយើងនៅពេលអ្នកណាធ្វើអ្វីមួយមិនសមស្របដាក់ខ្លួនមិនថាដោយចេតនាឬអចេតនាក្តីនៅពេលដែលលឺពាក្យថាសុំទោសមួយម៉ាត់ប្រាកដកាត់បន្ថយអស់ជាច្រើននូវអារម្មណ៍ខឹងឬអន់ចិត្ត។ដូចនេះបើអ្នកដឹងថាខ្លួនធ្លាប់ធ្វើអោយមានកំហុសចំពោះអតិថិជនហើយដោយគ្រាន់តែនិយាយពាក្យថាសុំទោសអ្នកអាចដឹងបានពួកគាត់មកវិញដោយស្រួល។ឯកសារយោងGoogle